ព័ត៌មាន
សិស្សនិស្សិតវិទ្យាស្ថាន NPIC ចំនួន១០០នាក់ ទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈមុនចុះកម្មសិក្សាតាមបណ្តាក្រុមហ៊ុន
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម KIM Jin-Pyo (គីម ជីនផ្យូ) ប្រធានស្ថាប័នសិក្សាផ្នែកនវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សាដល់សិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា» NPIC នៅថ្ងៃទី១៤ តុលា ឆ្នាំ២០២៤។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅក្នុងកម្មវិធីនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សានាពេលនេះ ពិតជាឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងគោលដៅចម្បងជំរុញកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ ជាពិសេសនោះ គឺជាការអនុវត្តតាមអភិក្រមរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺសិស្សត្រូវរៀន “ឲ្យចប់ ឲ្យចេះ ឲ្យមានការងារ”។

ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញជំនឿយ៉ាងមុតមាំថា សមិទ្ធផលនៃកិច្ចសហការ រវាងក្រុមហ៊ុន ហ៊ីយុនដាយ ខេមកូម៉ូធ័រ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេសយានយន្តកន្លងមក រួមនិងវគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សានេះ នឹងដើរតួនាទីជាចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សមត្ថភាពការងារទៅនឹងការវិវត្តបច្ចេកទេសយានយន្តឲ្យកាន់តែមានសក្តានុពល និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារពលកម្មទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ ឯកឧត្តម ក៏បានលើកទឹកចិត្តបង្កើនកិច្ចសហការបន្ថែមទៀត ក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សាសម្រាប់សិស្សនិស្សិតតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង ក៏ដូចជាផ្តល់ឱកាសហាត់ការ ចុះកម្មសិក្សា និងឱកាសការងារជូនដល់សិស្សនិស្សិត ក្រោយពេលបញ្ចប់ការសិក្សាផងដែរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិស្សនិស្សិតទាំង ១០០នាក់ ដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវប្រកាន់នូវភាពម៉ឺងម៉ាត់ មោះមុតក្នុងពេលហាត់ការ និងចុះកម្មសិក្សា ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួន និងខិតខំប្រឹងប្រែងយ៉ាងណាឲ្យទទួលបានចំណាប់អារម្មណ៍ និងការវាយតម្លៃល្អពីក្រុមហ៊ុន និងអាចទទួលបានការងារធ្វើក្រោយពេលបញ្ចប់កម្មសិក្សា៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន7 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន5 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន6 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន7 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន3 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត