ព័ត៌មាន
ក្រសួងសុខាភិបាលត្រៀមកម្លាំងជាង ១៥០០នាក់ការពារ និងសង្រ្គោះបន្ទាន់ក្នុងព្រះរាជពិធីបុណ្យអុំទូក
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ ក្រសួងសុខាភិបាល បានត្រៀមកម្លាំងសរុបចំនួន ១,៥១៨ នាក់ក្នុងរយៈពេលបីថ្ងៃ ដើម្បី ការពារ និងសង្រ្គោះបន្ទាន់ក្នុងព្រះរាជពិធីនេះ។

ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការពារសុខភាព និងសង្រ្គោះបន្ទាន់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំផែនការការងារការពារសុខភាព និងសង្រ្គោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះពិភាក្សាត្រៀមរៀបចំផែនការ ការពារសុខភាព និងសង្គ្រោះបន្ទាន់មានដូចខាងក្រោម៖ រថយន្តគិលានសង្រ្គោះ ចូលរួមការពារសុខភាព ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យជាតិ និងរថយន្តគិលានសង្រ្គោះ ចូលរួមការពារសុខភាព កីឡាករ កីឡាការិនី ចំណុះទូក តាមទីតាំងប្រចាំការ។
ក្នុងឱកាសព្រះរាជពិធីបុណ្យបុណ្យអ៊ុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការពារសុខភាព និងសង្រ្គោះបន្ទាន់ បានគ្រោង និងរៀបចំអនុវត្តនៅផែនការ និងទីតាំងប្រចាំការ ដូចខាងក្រោម ៖
១. រថយន្តគិលានសង្រ្គោះ សរុបចំនួន៧១គ្រឿង ក្រុមគ្រូពេទ្យ សរុបចំនួន ៥០៦នាក់ក្នុង១ថ្ងៃ
២. រថយន្តគ្លីនិកចល័ត សរុបចំនួន០២គ្រឿង គ្រូពេទ្យប្រចាំការ ២៤នាក់ក្នុង១ថ្ងៃ
៣. ជម្រកតង់សុខភាព សរុបចំនួន១២តង់ គ្រូពេទ្យប្រចាំការ ៦៦នាក់ក្នុង១ថ្ងៃ
៤. ក្រុមគ្រូពេទ្យការពារសុខភាពចល័តសម្រាប់មហាជន និងអប់រំសុខភាពសរុបចំនួន៨៤នាក់ក្នុង១ថ្ងៃ
៥. ក្រុមគ្រូពេទ្យរថយន្តគិលានសង្រ្គោះប្រចាំការតាមគោលដៅ សរុបចំនួន ១,៥១៨នាក់ក្នុងរយៈពេលបីថ្ងៃ៕ អត្ថបទ រដ្ឋា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា