ព័ត៌មាន
កីឡាករចាស់ក្មេងនៅសង្កាត់ស្ពានថ្មខិតខំហ្វឹកហាត់អុំទូក ដើម្បីត្រៀមចូលរួមព្រះរាជពិធីបុណ្យអុំទូក
ពលរដ្ឋចាស់ក្មេងជាច្រើន រស់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្ម័គ្រចិត្តធ្វើជាកីឡាករអុំទូក សម្រាប់វត្តចំការខ្សាច់ ក្នុងសង្កាត់របស់ខ្លួន។ ការស្ម័គ្រចិត្តកើតចេញពីក្ដីស្រឡាញ់នេះ ជុំរុញឱ្យពួកគាត់ទាំងអស់គ្នាជួបជុំហ្វឹកហាត់រៀងរាល់ល្ងាចក្រោយសម្រាកពីការងារចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ជារៀងរាល់ល្ងាច ចាប់ពីម៉ោង ៦.៣០នាទី ពលរដ្ឋប្រុសៗពេញដោយកម្លាំងរស់នៅសង្កាត់ស្ពានថ្ម តែងមកជួបជុំគ្នានៅពីមុខវត្ត ចំការខ្សាច់ ដើម្បីហ្វឹកហាត់អុំទូកលើបង្គង ដែលសាងសង់រួចនៅក្នុងទឹកស្ទឹង។ ការហ្វឹកហាត់ លើបង្គងនេះ ជាការហ្វឹកហាត់ជំហានដំបូង ដែលជាភាពចាំបាច់ក្នុងការបង្កើនសមត្ថភាពកីឡាករ បង្កើនកម្លាំង ជំនះភាពហត់ មុនឈានដល់ការអនុវត្តអុំទូកជាក់ស្ដែង។

គួរឱ្យចាប់អារម្មណ៍ ការចូលរួមហ្វឹកហាត់នេះ មានទាំងចាស់វ័យជា ៦០ឆ្នាំ មានទាំងលក្ខណ:គ្រួសារ ជា ឪពុក និងកូនប្រុសស្ម័គ្រចិត្ត ហ្វឹកហាត់ប្រឹងប្រែងក្នុងគោលដៅចង់បានជ័យជម្នះសម្រាប់ វត្ត ក្នុងឱកាសអុំទូកថ្នាក់ជាតិខាងមុខ។ ការហ្វឹកហាត់នេះ បានចាប់ផ្ដើមតាំងពីចប់ពិធីបុណ្យភ្ជុំបិណ្ឌមកម្លេះ។ ការហ្វឹកហាត់ធ្វើឡើងរៀងរាល់ល្ងាច ចាប់ផ្ដើមនៅម៉ោង ៦.៣០ល្ងាច ដោយបញ្ចប់នីម៉ោងប្រមាណ ៨.០០យប់។

ជាកីឡាករស្ម័គ្រចិត្ត ពួកគាត់ម្នាក់ៗសប្បាយចិត្ត និងពេញចិត្តសម្រាប់សាមគ្គីភាពគ្នារបស់ពលរដ្ឋក្នុងសង្កាត់ ដែលតែងចូលរួមជាកីឡាករអុំទូកសម្រាប់វត្ត ទោះម្នាក់ៗរវល់ការងារចិញ្ចឹមជីវិតយ៉ាងណាក្ដី។ ពួកគាត់ប្ដេជ្ញាប្រឹងឱ្យអស់ពីសមត្ថភាព នាំជ័យជំនះជូនវត្ត ជូនពលរដ្ឋក្នុងសង្កាត់ទាំងមូល។

សម្រាប់វត្តចំការខ្សាច់ក្នុងពិធីបុណ្យអុំទូកខាងមុខនេះ នឹងបញ្ជូនទូកចំនួន ២សម្រាប់ការប្រកួតប្រជែង។ នេះបើតាមសង្ឃដីការ របស់ព្រះសង្ឃ ឈឿន ឈូក ព្រះចៅអធិការវត្តចំការខ្សាច់។ គោលដៅសំខាន់ គឺចង់បានជ៍យលាភីសម្រាប់វត្ត និងពលរដ្ឋក្នុងសង្កាត់។

សូមជម្រាបថាព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែវិច្ឆិកា។ មុនឈានដល់ថ្ងៃពិធីបុណ្យអំទូកថ្នាក់ជាតិចូលមកដល់ តាមបណ្ដាខេត្តមួយចំនួនក៏បានរៀបចំការប្រណាំងទូកដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ពលរដ្ឋផងដែរ៕អត្ថបទ គឹមហុក


-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន