ព័ត៌មាន
GDP កម្ពុជាគិតមកដល់បច្ចុប្បន្ន បានកើនឡើងដល់ ៤៣,១ ពាន់លានដុល្លារអាម៉េរិក
ភ្នំពេញ ៖ កម្ពុជាសម្រេចបានផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈបច្ចុប្បន្ន បានកើនឡើងដល់ ៤៣,១ ពាន់លានដុល្លារអាម៉េរិក ដោយបានកើនឡើង ៨ ដង ក្នុងនោះកំណើន (GDP) បានស្ថិតក្នុងរង្វង់ ៧%។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងរៀបចំព្រឹត្តិការណ៍ អបអរសាទរខួប ២០ ឆ្នាំ នៃការចូល ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization–WTO) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះថា ក្នុងនាម ជាសមាជិក WTO កម្ពុជាមានសិទ្ធទទួលបាននូវប្រតិកម្មប្រជាជាតិ ដោយទទួលបានភាពអនុគ្រោះបំផុតក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចប្រទេសដែលជាសមាជិកទាំងអស់ផងដែរ។ បន្ថែមពីនេះ នៅមានសមាជិកអភិវឌ្ឍតិចតួចរបស់ WTO កម្ពុជាទទួលបានអត្ថ- ប្រយោជន៍បន្ថែមដូចជា៖ ប្រតិកម្មពិសេស និងដោយឡែក ស្របទីផ្សារដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា ក៏ដូចជាវិធានការ អនុគ្រោះមួយចំនួនទៀត ដែលបានដាក់ចេញដោយ WTO ដើម្បីសម្រួលនិងជំរុញដល់ការធ្វើសមាហរណកម្មឱ្យបានពេញលេញ ជាប្រទេសអភិវឌ្ឍតិចតួច ក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។
លោកជំទាវ លើកឡើងបន្ថែមថា ក្រៅពីសកម្មភាពខាងលើ, កម្ពុជាក៏ទទួលបាននូវជំនួយបច្ចេកទេសពីសមាជិក WTO និង អង្គការអន្តរជាតិនានា សម្រាប់ការពង្រឹងនិងការធ្វើនៅកំណែទម្រង់ស្ថាប័ន និងច្បាប់ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីគាំទ្រ ដល់អនុវត្តកាតព្វកិច្ច និងការអនុវត្តកម្មវិធីកំណែទម្រង់ទាំងឡាយ ដែលកម្ពុជាបានសន្យាក្នុងកញ្ចប់ចូលជាសមាជិករបស់ខ្លួន ក៏ដូចជា អនុវត្តរបៀបវារៈវិស័យពាណិជ្ជកម្មរបស់ខ្លួន ក្នុងគោលបំណងជំរុញឱ្យកម្ពុជាមានសមត្ថភាពទាញយកអត្ថប្រយោជន៍ជាអតិបរិមាពី WTO ។
ចំណែកការធ្វើពាណិជ្ជកម្មអន្តរជាតិ, លោកជំទាវ ចម និម្មល ថ្លែងឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លាន ដុល្លារអាម៉េរិក នៅឆ្នាំ ២០០៤ ក៏បានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៧,៨៨ ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ ២០២៣ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជា បន្តជាកំណើនវិជ្ជមាន ក្នុងរង្វង់ប្រមាណ ២៣,៤៧ ពាន់លានដុល្លារអាម៉េរិក។ ចំណែកមុខទំនិញនាំចេញ របស់កម្ពុជាក៏ត្រូវបានធ្វើពិពិធកម្មជាបន្តបន្ទាប់ បន្ថែមលើទំនិញសម្លៀកបំពាក់ដែលជាទំនិញនាំចេញចម្បង ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣ ទំហំនៃការនាំចេញនៃទំនិញសំខាន់ៗរបស់កម្ពុជារួមមាន៖ សម្លៀកបំពាក់ មានទឹកប្រាក់ប្រមាណ ៧,៨ ពាន់លានដុល្លារ អាមេរិក, គ្រឿងអេឡិចត្រូនិច និងភាគបង្គុំ ៣,១២ ពាន់លានដុល្លារ, អង្ករ ១,៧២ ពាន់លានដុល្លារ, សម្ភារៈធ្វើដំណើរ ១,៨ ពាន់លាន ដុល្លារ, ស្បែកជើង និងស្រោមជើង ១,៣៦ ពាន់លានដុល្លារ, និងកង់ ៤១៧ លានដុល្លារ៕
អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា