ព័ត៌មាន
ឯកឧត្ដម ស៊ុន ចាន់ថុល ជំនួបពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការផ្តល់ការគាំទ្រដល់ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF)
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអនុញ្ញជូនលោក James Brew ទីប្រឹក្សាជាន់ខ្ពស់យន្តការ G-PSF នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងសហការី ចូលជួបសម្តែងការគួរសមនិងជម្រាបជូនពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាក្នុងការផ្តល់ការគំាទ្រដល់យន្តការ G-PSF។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការរីករាយ និងពេញចិត្តចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងមកក្រោមការសហការគ្នាយ៉ាងជិតស្និទ្ធ ដែលបានចូលរួមចំណែកគាំទ្រដល់ដំណើរការនៃយន្តការ G-PSF ដែលយន្តការនេះត្រូវបានលេចរូបរាងឡើងក្រោមគំនតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន បានផ្តល់នូវវេទិកាមួយយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមនានា ជូនរាជរដ្ឋាភិបាលពិនិត្យ ស្វែងរកដំណោះស្រាយ និងមានអន្តរាគមន៍។
ទន្ទឹមគ្នានេះ ដោយឈ្វេងយល់ពីសារៈសំខាន់នៃវេទិកា G-PSF សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំវេទិកា G-PSF លើកទី១៩ ដែលជាវេទិកាលើកទី១ ត្រូវបានរៀបចំឡើងក្នុងនីតិកាលទី៧នៃរដ្ឋសភា ពោលគឺក្នុងរយៈពេលតែ៨៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថ្ងៃឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រី។ ជាលទ្ធផល បន្ទាប់ពីកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ជាច្រើន ជាមួយគ្នានោះ ក៏មានការប្រគល់ភារកិច្ចជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន វាយតម្លៃ និងរាយការណ៍មកជូនរាជរដ្ឋាភិបាលជាប់ជាប្រចាំ ជារៀងរាល់៦ខែម្តងផងដែរ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា