ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកពិធីបរិច្ចាគឈាម និងបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីរាជការ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម និងបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីរាជការនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅក្នុងរយៈពេលជាង១ឆ្នាំនេះ នៃអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការចង្អុលបង្ហាញនិងណែនាំដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ធ្វើឲ្យមន្ទីរពេទ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនិងទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ទាំងនេះគឺដោយសារកត្តាសាមគ្គីភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការលើកកម្ពស់ការបំរើសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈនិងក្រមសីលធម៌ខ្ពស់ រួមទាំងមានបច្ចេកទេស និងបច្ចេកវិទ្យាទំនើបផងដែរ។ ការបរិច្ចាគឈាម គឺាអំពើសប្បុរសធម៌ដ៏សំខាន់ដែលអាចជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ជារៀងរាល់ថ្ងៃ។ នេះគឺជាមធ្យោបាយដ៏សាមញ្ញមួយប៉ុន្តែស៊ីជម្រៅក្នុងការរួមចំណែករបស់បុគ្គលិកសុខាភិលដល់សហគមន៍របស់យើង។
ចំណែកលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៣កន្លងមក យើងត្រូវការឈាម មួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង៣០០ ទៅ៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៤៣,១៤៣ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០% នៃតម្រូវការនេះ។ បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។
មន្រី្តរាជការ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងនិសិ្សតមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះអាយុជីវិត បានលើកឡើងយ៉ាងដូច្នេះថា…សម្លេងមន្រី្តរាជការ និសិ្សតត ៦នាក់ យកជាង០១នាទី…(sound 01)
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា តាមការសង្កេតរបស់ក្រសួងសុខាភិបាល គឺមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមន្ទីរពេទ្យមានគុណភាព។ ឯកឧត្តម រដ្ឋមន្រី្ត សូមថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចបានគាំទ្រការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ។ ដែលមែនទែនទៅ សម្តេចបានបរិច្ចាគឈាម ជាប្រចាំផងដែរ និងសូមកោតសរសើរដល់មន្រី្តរាជការមានស្នាដៃ ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយសការងារនាថ្ងៃនេះ៕ អត្ថបទ រដ្ឋា
-
ព័ត៌មាន4 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន5 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន4 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន7 days ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
-
ព័ត៌មាន5 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន6 days ago
រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា
-
ព័ត៌មាន3 days ago
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូ ICAPP
-
ព័ត៌មាន5 days ago
ក្រុមមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា