ព័ត៌មាន
អ៊ីរ៉ង់ ព្រមានពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើអ៊ីស្រាអែល វាយប្រហារសងសឹក
ប្រមុខការទូតរបស់អ៊ីរ៉ង់ បានព្រមានប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres ថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតប “ដ៏ម៉ឺងម៉ាត់ និងឈឺចាប់” ប្រសិនបើអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ក្នុងការសងសឹកចំពោះការបាញ់មីស៊ីល។

គួររម្លឹកថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ បានបាញ់មីស៊ីលប្រហែលជិត ២០០គ្រាប់ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែតុលា ដើម្បីសងសឹកចំពោះការសម្លាប់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុត ២នាក់ គឺមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh និងមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ក៏ដូចជាឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ផងដែរ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្តេជ្ញាកាលពីសប្តាហ៍មុនថា វិធានការសងសឹករបស់អ៊ីស្រាអែលនឹងមានភាព “បង្ហូរឈម ច្បាស់លាស់ និងគួរឱ្យភ្ញាក់ផ្អើល”។ ប្រភពជាច្រើនប្រាប់សារព័ត៌មាន CNN ថា មន្ត្រីអាមេរិករំពឹងថា អ៊ីស្រាអែល នឹងវាយសងសឹកលើអ៊ីរ៉ង់ នៅដើមខែនេះមុនថ្ងៃបោះឆ្នោតទី០៥ ខែវិច្ឆិកា។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araghchi) បាននិយាយក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយប្រមុខអង្គការសហប្រជាជាតិថា “អ៊ីរ៉ង់ត្រៀមរួចជាស្រេចសម្រាប់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងឈឺចាប់ចំពោះជំហានផ្សងព្រេងណាមួយរបស់អ៊ីស្រាអែល”។
ក្នុងអំឡុងការសន្ទនានៅល្ងាចថ្ងៃអង្គារនោះ លោក Araghchi ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិឱ្យប្រើប្រាស់ធនធានរបស់ខ្លួន “ដើម្បីបញ្ឈប់ឧក្រិដ្ឋកម្ម និងការឈ្លានពានរបស់របបអ៊ីស្រាអែល និងបញ្ជូនជំនួយមនុស្សធម៌ទៅកាន់លីបង់ និងហ្កាហ្សា”៕
-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល