ព័ត៌មាន
ពិព័រណ៍ភូមិមួយផលិតផលមួយអបអរសាទរពិធីប្រណាំងទូកខេត្តកណ្តាល បានចាប់ផ្តើមថ្ងៃនេះ
ការពិព័រណ៍ភូមិមួយផលិតផលមួយ អបអរសាទរពិធីប្រណាំងទូកខេត្តកណ្តាល នៅថ្ងៃទី១ នៅថ្ងៃទី១៧ ខែតុលានេះគឺបានចាប់ផ្តើមដំណើរការ ដែលក្នុងពិព័រណ៍នេះ រដ្ឋបាលខេត្តកណ្តាលបានសហការរៀបចំតាំងបង្ហាញផលិតផល កសិកម្ម ផលិតផលកែច្នៃនាំចេញ ដែលកកើតនៅក្នុងទឹកដីខេត្តកណ្តាល ប្រមាណជាង៣០ស្តង់ និងមានតាំងបង្ហាញផលិតផលចំរុះនានាទៀតប្រមាណជាង១១០ស្តង់។
តំណាងស្តង់ពិព័រណ៍មកពីតាមក្រុងស្រុក និងមន្ទីរជុំវិញខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៧ ខែតុលានេះថា នៅថ្ងៃនេះពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ជិតឆ្ងាយ ដែលអញ្ជើញមកទស្សនាការប្រណាំងទូកខេត្តកណ្តាល អបអរសាទរពិធីចេញវស្សា និងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងបានស្គាល់នូវរាល់ផលិតផល ទំនិញ និងសេវាកម្មនានា ដែលកកើតនៅក្នុងទឹកដីភូមិសាស្ត្រខេត្តកណ្តាល និងជួយលើកកម្ពស់ការគាំទ្រនូវផលិតផលទាំងនេះ ដើម្បីជំរុញកំណើនជីវភាព សេដ្ឋកិច្ចនៅក្នុងខេត្តកណ្តាលរបស់យើ។
ដោយឡែកនៅព្រឹកថ្ងៃនេះដែរ ទូកទាំង៦៥ទូក សរុបសរុបកីឡាករ កីឡាការិនីប្រមាណជិត ៤០០០នាក់ បាននាំអញ្ជើញមកដល់ទីលានប្រណាំងទូក នៅសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅអស់ហើយ ដើម្បីត្រៀមប្រណាំងទូកដែលនឹងចាប់ផ្តើមនៅម៉ោង១រសៀលនេះ។ ក្រុមកីឡាករនានា បានសំដែងការសប្បាយចិត្តខ្លាំង ដែលមានប្រទេសមានសន្តិភាពពេញលេញ សេដ្ឋកិច្ចរីកចម្រើន មានពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាច្រើនកុះករ ផ្តល់កម្លាំងចិត្តការប្រណាំងទូក និងធនាបានការអភិរក្ស សម្បត្តិវប្បធម៌ខ្មែរយើងបន្តរីកចម្រើនល្បីលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តកណ្តាលឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលានេះ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីអមជាច្រើន រួមមាន៖ ការតាំងពិព័រណ៍បង្ហាញផលិតផល អត្តសញ្ញាណខេត្តកណ្តាល ការប្រគំតន្ត្រីខ្នាតធំ បណ្តែតកូបប្រទីប បាញ់កាំជ្រួចចម្រុះព័រណ៌ជាច្រើនទៀត ហើយរំពឹងថា ពលរដ្ឋ និងទេសចរជាតិ អន្តរជាតិ ចូលទស្សនាច្រើនកុះករ៕ អត្ថបទ ស៊ុម សុខជា











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា