ព័ត៌មាន
ក្រសួងសេដ្ឋកិច្ចចេញប្រកាសថ្មី នៃការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត
អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលស្នើសុំធ្វើការកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញដោយស្ម័គ្រចិត្ត ត្រូវ ទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ទាំងស្រុង ដោយទុករយៈពេលរហូត ដល់ដំណាច់ខែ មិថុនា ឆ្នាំ២០២៥។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាស ស្តីពីការកែសម្រួលប្រការ៣ នៃប្រកាសលេខ ០៧១ សហវ.ប្រក.អពដ ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ដោយប្រការ ៣ ថ្មីនេះបានកែ សម្រួល គឺអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដែលស្នើសុំធ្វើការកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញដោយស្ម័គ្រចិត្ត ត្រូវទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាក ពិន័យជាប្រាក់ទាំងស្រុង ដោយទុករយៈពេល រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ដូចជា៖ ចំពោះការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ លើប្រតិ- បត្តិការដែលកើតឡើងមុនការិយបរិច្ឆេទ ខែ សីហា ឆ្នាំ ២០២៤ តែប៉ុណ្ណោះ។ ដោយឡែក ការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធ លើ ប្រតិបត្តិការដែលកើតឡើងចាប់ពីខែ សីហា ឆ្នាំ២០២៤ តទៅ មិនត្រូវទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលនេះឡើយ។
ចំពោះការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ ក្នុងអំឡុងពេលរងសវនកម្មពន្ធដារ ដែលការកែ តម្រូវនោះ បានធ្វើឡើងមុនពេលសវនកពន្ធដាររកឃើញកំហុសរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកតែប៉ុណ្ណោះ (ក្នុងករណីសវនករ មិនទាន់បានបង្ហាញ និងគ្មានកំណត់ហេតុបញ្ជាក់ពីលទ្ធផលសវនកម្ម)។
ប្រសិនបើការកែតម្រូវលិខិតប្រកាសពន្ធ លើលទ្ធផលសវនកម្មដែលសវនករបានរកឃើញ ក្នុងអំឡុងពេលរងសវនកម្មពន្ធដារ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ត្រូវទទួលរងពន្ធបន្ថែម ១០ ភាគរយ និងការប្រាក់ ១,៥ ភាគរយ ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ស្ដីពីពន្ធដារជាធរមាន។ ករណីនេះអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក នឹងត្រូវទទួលរងពន្ធបន្ថែម និងការប្រាក់ តាមនីតិវិធី និង លទ្ធផលនៃការធ្វើសវនកម្មពន្ធដារ ដោយពន្ធបន្ថែម និងការប្រាក់ដែលបានបង់រួច តាមរយៈការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រ ចិត្ត ត្រូវអនុញ្ញាតឱ្យកាត់កងជាមួយនឹងពន្ធបន្ថែម និងការប្រាក់ដែលជាលទ្ធផលនៃការធ្វើសវនកម្ម៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា