ព័ត៌មាន
ព្រឹតិ្តការណ៍ប្រណាំងទូកខេត្តកណ្តាលបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរជាច្រើនជូនមហាជនទស្សនា
នៅថ្ងៃទី១៧ ខែតុលានេះ ជាថ្ងៃទី១ ព្រឹត្តិការណ៍អុំទូកខេត្តកណ្តាល អបអរសាទរពិធីបុណ្យចេញវស្សា និងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកនេះ បណ្តាក្រុមកីឡាប្រណាំងទូកបានរៀបចំកម្មវិធីអបអរបែបប្រពៃណីជាច្រើន បង្ហាញអត្តសញ្ញាណវប្បធម៌ខែ្មរជាច្រើន ជូនមហាជនទស្សនា និងការបង្កើនឱកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាពកម្ពុជា។
បណ្តាក្រុមកីឡាប្រណាំងទូកខេត្តកណ្តាល បានថ្លែងប្រាប់ BTV ថា នៅថ្ងៃទី១ កម្មវិធីប្រណាំងទូកនេះ ក្រុមកីឡាករ មានការសប្បាយរីកជាខ្លាំង ដោយសារកម្មវិធីប្រណាំងនេះមានមហាជនច្រើនកុះករចូលរួមទស្សនាគាំទ្រផ្តល់កម្លាំងចិត្តបើទោះផ្ទៃមេឃមានភ្លៀងធ្លាក់ក៏ដោយ ហើយបន្ថែមលើនេះមានអ្នកគាំទ្រខ្លះទៀត បានលេងឆៃយ៉ាំគាំទ្រអបអរទូកមកស្រុកកំណើតរបស់ខ្លួនដែលបានប្រកួតឈ្នះនៅថ្ងៃនេះ។
ពលរដ្ឋទស្សនាគាំទ្រទូកមកពីឃុំសូភី ក៏ពលរដ្ឋនានាទៀត បានស្រែកអបអរទូក និងលេងឆៃយ៉ាំអបអរសាទរទូកមកពីស្រុករបស់ខ្លួន ប្រកួតយកឈ្នះលើគូប្រកួតរបស់ខ្លួន ក្នុងទិដ្ឋភាពសប្បាយរីករាយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តកណ្តាល ប្រារព្វរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលានេះ ដោយឡែកនៅព្រឹកថ្ងៃនេះដែរ ទូកទាំង៦៦ទូក សរុបកីឡាករ កីឡាការិនីប្រមាណជិត៤០០០នាក់ ក្នុងព្រឹត្តិការណ៍នេះ មានរៀបចំកម្មវិធីអបអរសាទរជាច្រើនរួមមាន៖ ការតាំងពិព័រណ៍បង្ហាញផលិតផល អត្តសញ្ញាណខេត្តកណ្តាល ការប្រគំតន្ត្រីខ្នាតធំ បាញ់កាំជ្រួចចម្រុះព័រណ៌ជាច្រើនទៀត៕ អត្ថបទ ស៊ុម សុខជា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា