ព័ត៌មាន
អុំទូកខេត្តបាត់ដំបងរយៈពេល២ថ្ងៃ ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ដជាង ១លាននាក់
បាត់ដំបង៖ ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីប នៃថ្ងៃចេញព្រះវស្សា នាស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកលេងកម្សាន្តសរុបចំនួន ១,១៧៣,៣៨៦នាក់ កើនឡើងចំនួន ៧.១១% ធៀបឆ្នាំ២០២៣ មានត្រឹមចំនួន ១,០៩៥,៤៦២នាក់។ នេះបើតាមលោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចេញផ្សាយនៅយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤នេះ។
លោក អ៊ុច អ៊ុភីនីស្សារ៉ា បានបន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ នៅថ្ងៃដំបូងត្រូវនិងថ្ងៃទី១៦ ខែតុលា ភ្ញៀវមានចំនួន ៤៦១,៧៩១នាក់ កើនឡើង ៩.៥១% ក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន ២២៣នាក់ ។ ដោយឡែកសម្រាប់ភ្ញៀវទេសចរសម្រុកចូលលេង នៅថ្ងៃទី១៧ ខែតុលាវិញ មានចំនួន ៧១១,៥៩៥នាក់ កើនឡើង ៥.៦២% ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ចំនួន២៦៧នាក់។
មន្ត្រីជំនាញដដែល បានបញ្ជាក់បន្ថែមថា ចំនួនភ្ញៀវទេសចរដែលកើនឡើងយ៉ាងគំហុករហូតជាង ១លាននាក់បានចូលមកលេងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបក្នុងថ្ងៃចេញព្រះវស្សាឆ្នាំេះ ដោយសារកត្តារួមផ្សំជាច្រើនរួមមាន៖ ការរៀបចំកែលំអសួនច្បារ សួនកម្សាន្ត លើកកម្ពស់សម្រស់ដងស្ទឹងសង្កែ ប្រកបដោយភាពបៃតង កត្តាសន្តិសុខសណ្តាប់ធ្នាប់ និងអនាម័យ មានកងកម្លាំងប្រដាប់អាវុធ ប្រជាការពារ នៅប្រចាំការដើម្បីជួយថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខជូនភ្ញៀវ ,ការតុបតែងភ្លើងពណ៌តាមកំណាត់ផ្លូវសំខាន់ៗ មានបែងចែកមណ្ឌលកម្សាន្ត និងស្តង់តាំងពិព័រណ៍ផងដែរ៕











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា