ព័ត៌មាន
[Top Story] សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍សកម្មជនប្រឆាំងនៅប្រទេសជប៉ុន ហៃ វណ្ណា ដែលទទួលស្គាល់កំហុស ផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤នេះ បាន ប្រកាសស្វាគមន៍សកម្មជនប្រឆាំងនៅប្រទេសជប៉ុនលោក ប៉ុន ហៃ វណ្ណា ដែលទទួលស្គាល់កំហុស ផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម និងសូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិដែលខឹងសម្បាចំពោះលោក ហៃ វណ្ណា នាពេលកន្លងមក។
សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហៃ វណ្ណា ដែលបានធ្វើការសូម អភ័យទោសចំពោះការខុសឆ្គងរបស់ ខ្លួនកាលពីថ្ងៃ១៨ សីហា២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ»។
សម្ដេចតេជោបន្តថា «ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិដែលខឹងសម្បាចំពោះលោក ហៃ វណ្ណាកន្លងមក និងបញ្ចប់ការខឹងសម្បានេះ ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា»។
សម្ដេចតេជោ សង្ឃឹមថាបងប្អូនផ្សេងទៀតនឹងយកគំរូតាម លោក ហៃ វណ្ណា ដោយផ្តាច់ ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូល រួមកសាងប្រទេស។ សម្ដេចបញ្ជាក់ថា សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅព្រោះខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា