ព័ត៌មាន
ក្រុមហេសបូឡា ប្ដេជ្ញាបង្កើនសង្គ្រាមជាមួយអ៊ីស្រាអែល បន្ទាប់ពីការស្លាប់មេដឹកនាំក្រុមហាម៉ាស
ក្រុមសកម្មប្រយុទ្ធ ហេសបូឡា របស់ប្រទេសលីបង់ បាននិយាយនៅថ្ងៃសុក្រ (១៨ តុលា) នេះថា ខ្លួនកំពុងឈានទៅដំណាក់កាលថ្មី និងកាន់តែខ្លាំងក្លានៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលក្ដីបារម្ភនៃជម្លោះរីកធំទប់មិនជាប់នៅមជ្ឈិមបូព៌ា កាន់តែក្ដៅគគុក។

Lok Sinwar ដែលជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការដោយទាហានអ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនកាលពីថ្ងៃពុធ ដែលជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងជម្លោះរយៈពេលមួយឆ្នាំ។

ថ្វីបើមានក្តីសង្ឃឹមរបស់លោកខាងលិចអំពីបទឈប់បាញ់ក៏ដោយ ក៏ការស្លាប់របស់លោក Sinwar អាចបង្កើនអរិភាពនៅមជ្ឈិមបូព៌ាកាន់តែខ្លាំង ជាទីដែលការរំពឹងទុកនៃជម្លោះកាន់តែធំឡើង។ ក្រុមហេសបូឡា បានផ្គើននឹងហានិភ័យនៃការបង្ហូរឈាមកាន់តែច្រើន ដោយបានប្រកាសពី “ការផ្លាស់ប្តូរទៅកាន់ដំណាក់កាលថ្មីកាន់តែខ្លាំងឡើងក្នុងការប្រឈមមុខដាក់គ្នាជាមួយនឹងអ៊ីស្រាអែល”។

ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល លើលីបង់ បានបំផ្លាញបន្ទាយក្រុមហេសបូឡា ជាច្រើននៅតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ហើយការលុកលុយបានពង្រីកដល់ផ្នែកបន្ថែមនៃព្រំដែនភាគខាងត្បូងលីបង់ជាមួយអ៊ីស្រាអែល ដោយក្រសួងសុខាភិបាលសលីបង់ បាននិយាយថា មនុស្សជិត ២.៤០០នាក់ហើយត្រូវបានសម្លាប់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា