ព័ត៌មាន
មន្ទីរបរិស្ថានខេត្តកណ្តាល បង្ហាញភាពជោគជ័យការគ្រប់គ្រងសំរាម ក្នុងពិធីប្រណាំងទូកខេត្តកណ្តាល
មន្ទីរបរិស្ថានខេត្តកណ្តាល បានសហការជាមួយក្រុមយុវជន អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម និងភាគីពាក់ព័ន្ធនានា បើកយុទ្ធនាការផ្សព្វផ្សាយកម្ពុជាស្អាត និងអនុវត្តកម្មវិធីពង្រាយធុង អប់រំពលរដ្ឋ និងអាជីវករនានា នាំគ្នាទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ នឹងបានធ្វើឲ្យពិធីប្រណាំងទូកខេត្តកណ្តាល ថ្ងៃទី១ ឈានចូលថ្ងៃទី២នេះ មានភាពសោភ័ណភាពស្រស់ស្អាត។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ថ្លែងប្រាប់ BTV ថ្ងៃទី១៨ ខែតុលានេះថា នៅថ្ងៃទី២ពិធីប្រណាំងទូកខេត្តកណ្តាល នៅក្រុងតាខ្មៅ មន្រ្ដីរាជការនៃមន្ទីរបរិស្ថាន រួមជាមួយនឹងក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ប្រមាណជាង ១៥០ រូប បានរួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយកម្ពុជាស្អាត ដែលក្នុងយុទ្ធនាការនេះ ក្រុមការងារបរិស្ថាន បានចាក់មេក្រូបំពងសំលេង ផ្សព្វផ្សាយពលរដ្ឋ និងបណ្តាអាជីវករ អ្នកលក់ដូរនានារួមគ្នាស្រឡាញ់បរិស្ថាន គ្រប់គ្រងសំរាមខ្លួន ទុកដាក់សំរាមខ្លួននៅក្នុងធុងសំរាមឲ្យត្រឹមត្រូវ ចៀសវាងការចោលសំរាមបែបអាណាធិបតេយ្យ បង្ហាញអត្តចរឹកមិនល្អ បង្កការប៉ះពាលបរិស្ថានក្នុងមូលដ្ឋានរបស់យើង។

លោក ពៅ សោមាណាក់ ថ្លែងថា យ៉ាងណាក៏ដោយ បរិស្ថាន ការគ្រប់គ្រងសំរាមសំណល់រឹងរាវនានាក្នុងព្រឹត្តិការណ៍អុំទូកនៅក្រុងតាខ្មៅ ថ្ងៃម្សិលមិញនេះ គឺមានសភាពស្រស់ស្អាត ទាំងនេះ បង្ហាញថា ពលរដ្ឋច្រើនលើសលុបដែលចូលរួមទស្សនាការប្រណាំងទូក និងដើរកម្សាន្តក្នុងបរិវេណសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ គឺមានការយល់ដឹងច្រើនអំពីបញ្ហាសំរាម មានការទុកដាក់ក្នុងធុងបានល្អ ហើយមានពលរដ្ឋមួយចំនួនប៉ុណ្ណោះ មិនទាន់ផ្លាស់ប្តូរទំលាប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបានធ្វើឲ្យក្រុមយុវជន និងអ្នកស្រឡាញ់បរិស្ថាននានាដើរប្រមូលដាក់ក្នុងធុងសំរាមភ្លាមៗនោះដែរ៕ អត្ថបទស៊ុម សុខជា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា