ព័ត៌មាន
បាល់ទាត់ពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត៖ ត្រឹម១នាទី នាំឲ្យកំពង់ធំ និងព្រះវិហារក្រោន ចែកគ្នា ១ពិន្ទុម្នាក់
សមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ បានចែក ១ពិន្ទុម្នាក់ជាមួយក្រុមបាល់ទាត់ព្រះវិហារក្រោន បន្ទាប់ពីភ្លាត់ត្រឹម ១នាទី ធ្វើឲ្យក្រុមទាំងពីរ បញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្នុងជំនួបបញ្ចប់ទី១ ក្នុងពូល F នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) ។
ជំនួបជើងទី១ នៅកីឡដ្ឋានខេត្តកំពង់ធំនេះ កីឡាករ រ៉ា តារា ស៊ុតគ្រាប់នាំមុខឲ្យក្រុមភ្ញៀវព្រះវិហារក្រោន ១គ្រាប់មុន នៅនាទី៣៧ ប៉ុន្ដែក្រោយពីនាំមុខ មិនទាន់បាន ១នាទីស្រួលបួលផង ក្រុមម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ ក៏មានឱកាសតាមស្មើភ្លាមៗ នៅនាទី៣៨ បន្ទាប់ពីខ្សែការពារ ហាក់ ងួនឡៃហេង ទាត់បាល់ផ្ដាច់ភ្លាត់ស្នៀតចូលទីខ្លួនឯង(Own Goal) ។
បន្ទាប់ពីរកបាន ១គ្រាប់ម្នាក់ត្រឹមរយៈពេល ១នាទីនេះ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង តែមិនមានក្រុមណាអាចរកគ្រាប់បាល់បន្ថែមបានឡើយ ដោយរក្សាលទ្ធផល ១-១ រហូតដល់ចប់ការប្រកួតពេញម៉ោង ។
ារចែកគ្នា ១ពិន្ទុម្កនាក់នេះដែរ នាំឲ្កយក្រុមព្រះវិហារក្រោន បន្ដឈរកំពូលតារាងពូលF ជាបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងស្មើ ១ រកបាន ៤ពិន្ទុ គ្រាដែលសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ ឈរលេខ២ រកបាន ២ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតស្មើ ទាំង ២ប្រកួត ៕ អត្ថបទ៖ លី ឈុនឡា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា