ព័ត៌មាន
លោកស្រី ជួប ស៉ីយ៉ន ត្រូវប្រកាលទទួលស្គាល់ជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ព្រែកប្រាថ្មី
ភ្នំពេញ ៖ លោកស្រី ជួប ស៉ីយ៉ន ត្រូវប្រកាលទទួលស្គាល់ជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ព្រែកប្រាថ្មី ជំនួសលោក ងិន ធីរ៉ូ អតីតចៅសង្កាត់ ដែលបានទទួលមរណៈភាពដោយជរាពាធ កាលពីពេលកន្លង ។
ពិធីប្រកាសទទួលស្គាល់នេះ ធ្វើឡើងនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមវត្តមានប្រកាសដោយលោកចេង មុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីគណះអភិបាលរង លោក-លោកស្រីជាចៅសង្កាត់ទាំង៨ និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជិតបីរយនាក់ទៀតផងដែរ ។
ក្នុងឱកាសនោះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំ និងផ្តល់អនុសាសន៍ការងារសម្ខាន់ៗមួយចំនួនធំដល់លោកស្រីជាចៅសង្កាត់ថ្មី ដើម្បីយកទៅបំពេញឱ្យបានល្អប្រសើរបំផុត ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋប្រកបដោយគុណភាព ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ក៏ដូចជាបុព្វហេតុបម្រើប្រទេសជាតិ ។
ចំណុចស្នូលសម្ខាន់ៗ ដែលលោកអភិបាលខណ្ឌណែនាំរួមមាន ៖ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានខ្លាំង , ការយកចិត្តទុកដក់ខ្ពស់លើការផ្តល់សេវាសាធារណះឱ្យបានល្អជូនពលរដ្ឋក្នុងដែនគ្រប់គ្រងរបស់ខ្លួន តាមរយះយន្តការច្រកចេញចូលតែមួយ , ពង្រឹងកិច្ចការងារដោះស្រាយវិវាទដីធ្លី និងជម្លោះដទៃផ្សេងៗទៀត ឱ្យមានជាផលវិជ្ជមានល្អបំផុតសម្រាប់ពលរដ្ឋជាម្ចាស់វិវាទទាំងសងគ្នា ពោលគឺគោលនយោបាយឈ្នះៗទាំងអស់គ្នា រួមជាមួយកិច្ចការងារចម្បងមួយចំនួនដទៃទៀតផងដែរ ៕ លីហេង






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា