ព័ត៌មាន
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្រ្តាចារ្យ បណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃដែលបានដឹកនាំគណៈប្រតិភូជាសមាជិកតុលាការធម្មនុញ្ញថៃ ក៏ដូចជាតំណាងជាន់ខ្ពស់នៃអាជ្ញាធរ ស្ថាប័នសិក្សាធិការ និងវិស័យឯកជនថៃប្រមាណ ៦០រូប មកបំពេញទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានរំឭកអំពីទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងតុលាការធម្មនុញ្ញថៃ ដែលបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០០៤
ខណៈពេលដែលតុលាការធម្មនុញ្ញព្រះរាជាណាចក្រថៃបានធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ និងជាប្រធានសមាគមតុលាការធម្មនុញ្ញអាស៊ី និងស្ថាប័នប្រហាក់ប្រហែល ហៅកាត់ AACC ដែលបានអញ្ជើញក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាចូលរួមជាភ្ញៀវកិត្តិយសក្នុងសមាជលើកទី៦ នៃសមាគមតុលាការនេះ កាលពីខែកញ្ញាកន្លងទៅថ្មីៗនេះ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ ។
កឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន បានជម្រាបជូនឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតប្រធានតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃថា បច្ចុប្បន្នក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាជាសមាជិកគណៈ
អចិន្រ្តៃយ៍នៃសមាគមតុលាការធម្មនុញ្ញហ្រ្វង់កូហ្វូន ហៅកាត់ ACCF និងជាសមាជិកសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ ហៅកាត់ថា WCCJ ។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាស្វាគមន៍ចំពោះការពិភាក្សាលើការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងកម្រិតនិងលក្ខខណ្ឌសមស្របណាមួយ រវាងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងតុលាការធម្មនុញ្ញថៃ ដើម្បីចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ។
ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat បានថ្លែងអំណរគុណឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងចំពោះបទបង្ហាញសង្ខេបអំពីប្រវត្តិ រចនាសម្ព័ន្ធ សមត្ថកិច្ច និងសេចក្តីសម្រេចសំខាន់ៗរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat បង្ហាញក្តីសោមនស្សរីករាយដែលបានមកធ្វើទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងបានបង្ហាញពីក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងតុលាការធម្មនុញ្ញថៃ និងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការតុលាការធម្មនុញ្ញថៃធ្វើការទំនាក់ទំនងជាមួយអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ។
បន្ទាប់ពីជំនួបសវនាការរួច ភាគីទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ហើយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជូនឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញនៃព្រះរាជា និងគណៈប្រតិភូអមដំណើរ នូវបន្ទប់សាលសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលជាអគារប្រវត្តិសាស្រ្តអតីតព្រះរាជដំណាក់ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ។












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា