ព័ត៌មាន
ក្រុមហ៊ុនមកចិនចំនួនជាង៤០ មកស្វែងយល់សក្តានុពលវិនិយោគនៅកម្ពុជា
ភ្នំពេញ : អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនឯកជនមកពីប្រទេសចិន ក្នុងវិស័យផ្សេងៗគ្នាចំនួនប្រមាណ ៤០ក្រុមហ៊ុន បានមកស្វែងយល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគជាក់ស្តែងនៅប្រទេសកម្ពុជា។
នៅក្រោយវេទិកាកំពូលផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១៨ ខែតុលាកន្លងទៅ អ្នកឧកញ៉ា លី ឃុនថៃ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្រុមហ៊ុនទាំងនេះ នឹងបំពេញទស្សនកិច្ចចំនួន ៥ថ្ងៃ ដើម្បីសិក្សាស្វែងយល់បន្ថែមពីឱកាសការងារបណ្តាក់ទុនរកស៊ីនៅកម្ពុជាលើវិស័យផ្សេងៗគ្នា។ អ្នកឧកញ៉ា បានឲ្យដឹងថា ការមកដល់របស់ក្រុមហ៊ុនទាំងនេះ ធ្វើឡើងបន្ទាប់ពីសហព័ន្ធរបស់លោក បានចុះផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាទៅកាន់បណ្តាអ្នកវិនិយោគនៅខេត្តជាច្រើនក្នុងប្រទេសចិនដោយផ្ទាល់ ជាពិសេសតាមរយៈព្រឹត្តការណ៍ពិព័ណ៍ចិន-អាស៊ាន លើកទី២១ ដែលទើបបញ្ចប់នាពេលថ្មីៗមកនេះនៅទីក្រុងណាននីង ប្រទេសចិន។
អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា ដោយសារមើលឃើញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកវិនិយោគទាំងអស់ដែលមកពីបណ្តាក្រុមហ៊ុន នៃប្រទេសចិន បានផ្តោតការចាប់អារម្មណ៍ខ្លាំង ដោយក្នុងនោះបានយករាជធានីភ្នំពេញ ជាគោលដៅ។ អ្នកឧកញ៉ា សង្ឃឹមថា បន្ទាប់ពីវេទិកាធុរកិច្ចនាពេលនេះ ក្រុមប្រតិភូនឹងធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលអាចនឹងផ្តល់ឱកាសការងារកាន់តែច្រើនឡើងថែមទៀតជូនដល់ប្រជាពលរដ្ឋក្នុងស្រុក។
ក្នុងពិធីបើកវេទិកានេះ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មានប្រវត្តិយូរអង្វែងមកហើយ ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យវប្បធម៏ សេដ្ធកិច្ច និងសង្គម បានបន្តនិងកាន់តែសីជម្រៅ។ ឯកឧត្តម សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវប្បធម៌ និងពាណិជ្ជកម្ម នឹងត្រូវបានរួមបញ្ចូលជាមួយការអភិវឌ្ឍន៏សង្គម និងរួមគ្នាលើកកម្ពស់គម្រោងការពារបរិស្ថាន និងសុខុមាលភាពសង្គម ដូច្នេះកិច្ចសហប្រតិបត្តិការក្នុងពេលនេះ ក៏មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់មហាជនទូទៅផងដែរ៕
អត្ថបទ ឈិត បូរ៉ាវី















-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល