ព័ត៌មាន
សម្តេចធិបតី៖ សន្តិភាពគឺជាកត្តា គន្លឹះនៃការអភិវឌ្ឍ និងជាសេចក្តីសុខរបស់មនុស្សជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្ដក្រើនរំលឹកអំពីតម្លៃនៃសុខសន្តិភាព ខណៈសន្តិភាពនេះហើយ គឺជាគន្លឹះនៃការអភិវឌ្ឍ និងជាសេចក្តីសុខរបស់មនុស្សមនុស្សជាតិគ្រប់រូប ហើយសម្តេចធិបតី នៅតែបន្តអំពាវនាវឲ្យរួមគ្នាថែរក្សានូវសុខសន្តិភាពនេះ ឲ្យខាងតែបាន។
ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា២៥ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សង្រ្គាមអាចឆេះបានយ៉ាងលឿន និងងាយស្រួលបំផុត ប៉ុន្តែការបញ្ចប់សង្រ្គាម និងការកសាងសន្តិភាពគឺវាត្រូវការពេលវេលាយូរណាស់ ដូច្នេះបងប្អូនទាំងអស់ជាពិសេស យុវជន យុវនារី មិនថានៅកម្ពុជា ក៏ដូចជាពិភពលោកនោះទេ គប្បីត្រូវយល់ដឹងអំពីតម្លៃពិតនៃសន្តិភាព និង ត្រូវស្គាល់អំពីគ្រោះថ្នាក់នៃសង្រ្គាម ស្គាល់ពីការឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រាញ់ របស់ខ្លួន និង បណ្តុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារសន្តិភាព ដែលមានស្រាប់ បញ្ចប់សង្រ្គាមដែលកំពុងឆាប់ឆេះ ដើម្បីមនុស្សជាតិ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ពាក្យ«សន្តិភាព»នេះ ត្រូវតែទន្ទិញ ឬនិយាយហើយនិយាយទៀតមិនថា កាលៈទេសៈណានោះទេ ដោយសម្តេច បានអះអាងទៀតថា មានតែសន្តិភាពទេ ដែលបានជួយជំរុញនូវសុបិន្តអាក្រក់ដែលកុំឲ្យវាមកក្បែរយើង ទោះបីយើងដេកលក់ក៏ដោយនោះ។
សម្តេច បានបន្ថែមទៀតថា ដរាបណាប្រទេសមានសង្រ្គាមគឺយុវជនទាំងអស់នឹងគ្មាន ឱកាសធ្វើអ្វីផ្សេងទៀតក្រៅពីកាន់កាំភ្លើងនោះទេ ហើយមួយវិញទៀត សង្រ្គាមនេះមិនស្គាល់មនុស្ស និងមិន ស្គាល់អ្វីៗទាំងអស់ កុំថាឡើយអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមនោះ៕
អត្ថបទបាន ចក់
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា