ព័ត៌មាន
សម្តេចធិបតី ផ្តាំផ្ញើឱ្យយុវជនកាកបាទក្រហមធ្វើអំពីល្អ ដើម្បីរក្សាបាននូវជំនឿទុកចិត្តពីពលរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើទៅកាន់យុវជនកាកបាទ ក្រហម ត្រូវកំណត់តម្លៃរបស់ខ្លួនឯង តាមរយៈការធ្វើអំពើល្អ ដើម្បីរក្សាបាននូវជំនឿទុកចិត្តទីពលរដ្ឋ ។
ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តម សិក្សា២៥ ក្នុងរាជធានីភ្នំពេញ ចំនួនជិត៥ពាន់នាក់ ដែលមានវត្តមានចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី១៩ ខែតុ លា នេះ សម្តេចបានមានប្រសាសន៍ថា តម្លៃពិតប្រាកដរបស់កាកបាទក្រហម នៅត្រង់ការជឿទុកចិត្តពីប្រជា ពលរដ្ឋ ដែលបានឆ្លើយតបទាន់ពេលវេលាចំពោះជនរងគ្រោះ និងងាយរងគ្រោះ តាមគោលការណ៍គ្រឹះ របស់ខ្លួនដែលមិនមានការរើសអើង ឬប្រកាន់និន្នាការ ពណ៌សម្បុរ ហើយយន្តការយុវជន្ម័គ្រចិត្តកាកបាទ ក្រហមនេះ គឺជាស្មារតីត្រឹមត្រូវ ។
សូមបញ្ជាក់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយ នៃបណ្តាញអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្នមានជាង១៦លាននាក់នៅទូទាំងសកលលោក និងត្រូវបានចាត់ទុកជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំងសកម្មជួរមុខក្នុងប្រតិបត្តិការមនុស្សធម៌នៅក្នុងគ្រប់កាលៈទេសៈ ៕អត្ថបទ៖ មុត សុទ្ធ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា