កីឡា
MCL 2020 បឹងកេត និងណាហ្គា បន្ថែម៣ពិន្ទុរៀងៗខ្លួន ខណៈអាស៊ីអឺរ៉ុប ស្មើអគ្គិសនី
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2019) សប្ដាហ៍ទី៤ នាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានបញ្ចប់ទៅដោយអាស៊ីអឺរ៉ុបយូណាយធីត ចែកពិន្ទុជាមួយ អគ្គិសនីកម្ពុជា ខណៈបឹងកេត ជាមួយណាហ្គាវើលដ៍ បន្ថែម ៣ពិន្ទុរៀងខ្លួន។
*នគរបាលជាតិ ជាមួយ បឹងកេត
ការប្រកួតរវាងក្រុមដែលបានបញ្ចប់ទៅដោយ នគរបាលជាតិ បានចាញ់បឹងកេត ដោយលទ្ធផល ០ទល់៣ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។
នៅក្នុងការប្រកួតនេះនាវគ្គទី១ ក្រុមបឹងកេត ដែលជាម្ចាស់ផ្ទះដើម (នគរបាលជាតិ ខ្ចីកីឡដ្ឋានបឹងកេត) បានបើការសម្រុកឥតឈប់ឈរ រហូតដល់អាចរកគ្រាប់បាល់នាំមុខមុននៅនាទី១៥ ដោយកីឡាករយុវជន ឱ ភារុណ ស្របពេលដែលនាទីដែលសេសសល់ ក្រុមទាំងពីរ មានត្រឹមតែឱកាសទៅវិញទៅមក ប៉ុន្តែមិនអាចសម្រេចគ្រាប់បាល់បន្ថែម និងបានរក្សាលទ្ធផល នាំមុខ ០-១ ដល់ចប់វគ្គទី១។ ការប្រកួតចូលដល់វគ្គទី២ ទាំងបឹងកេត និងនគរបាលជាតិ ព្យាយាមទៅវិញដើម្បីរកគ្រាប់បាល់រៀងៗខ្លួន ប៉ុន្តែអូសបន្លាយដល់នាទី៦៤ បឹងកេត បានបន្ថែមគ្រាប់ទី២ធ្វើបានសម្រេចដោយកីឡាករ សៀង ចន្ធា ដែលជាគ្រាប់បាល់ដំបូងរបស់គេជាមួយបឹងកេត ចូលដល់នាទី៨០ សៀង ចន្ធា សារជាថ្មីបានរកគ្រាប់បាល់ទី៣ ឲ្យបឹងកេត និងជាគ្រាប់បាល់ទី២ របស់ខ្លួនក្នុងការប្រកួតនេះ ខណៈនេះជាគ្រាប់ចុងក្រោយក្នុងការប្រកួត និងបានរក្សាដល់ចប់ ៩០នាទីពេញ។
*អាស៊ីអឺរ៉ុបយូណាយធីត ជាមួយ អគ្គិសនីកម្ពុជា
សម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានអេអ៊ីយូស្ពតផាក។
ការប្រកួតមានភាពជក់ចិត្តដោយក្រុមទាំងពីរមានការវាយសម្រុកគ្នាទៅវិញទៅមក ក្នុងនាមជាក្រុមដែលមានកម្រិតប្រហាក់ប្រហែលគ្នា បើយោងលើលទ្ធផលប៉ុន្មានប្រកួតចុងក្រោយ ក្នុងឆ្នាំ២០២០ នេះ ប៉ុន្តែមានត្រឹមតែឱកាស ជាពិសេសពីខាងក្រុមម្ចាស់ផ្ទះ ចំពោះគ្រាប់បាល់ពិតប្រាកដ មិនមានកើតឡើងឡើយ ហើយបានរក្សាលទ្ធផល ០-០ ដល់ចប់វគ្គទី១។ លុះចូលដល់វគ្គទី២ ការប្រកួតកាន់តែពុះកញ្ច្រោលដោយក្រុមទាំងសងខាងត្រូវការឈ្នះដូចគ្នា ជាក់ស្ដែងអាស៊ីអឺរ៉ុប ព្យាយាមរហូតដល់អាចរកគ្រាប់បាល់នាំមុខមុន ទាត់បញ្ចូលទីដោយកីឡាករ Mohammad Emran នៅនាទី៥៧ ប៉ុន្តែរំលងបាន ៥នាទី អគ្គិសនីកម្ពុជា បានរកគ្រាប់តាមស្មើមកវិញធ្វើបានសម្រេចដោយកីឡាករ នុប ដេវីត គ្រាដែលនាទីសេសសល់ក្រុមទាំងសងខាងមិនអាចរកគ្រាប់បាល់បាន និងរក្សាលទ្ធផលដល់ចប់ការប្រកួតចែកគ្នាម្នាក់មួយពិន្ទុ។
*ណាហ្គាវើលដ៍ ជាមួយ សូលទីឡូអង្គរ
ជាការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋានអេសអយូ បានបញ្ចប់ទៅដោយលទ្ធផល ណាហ្គាវើលដ៍ ឈ្នះ សូលទីឡូអង្គរ ៤-២។
អំពីការប្រកួត វគ្គទី១ បើកឆាកបានតែ ២នាទី ណាហ្គាវើលដ៍ បានបើកការនាំមុខមុនភ្លាមៗ ធ្វើបានសម្រេចដោយកីឡាករ សុះ សូហាណា ប៉ុន្តែយ៉ាងណាមិញនៅនាទី២៧ សូលទីឡូអង្គរ បានរកគ្រាប់បាល់តាមស្មើវិញបានសម្រេច ទាត់ចូលដោយកីឡាករ ប្រាក់ ចាន់រតនា មុននឹងណាហ្គាវើលដ៍ បើកការនាំមុខសាជាថ្មី នៅនាទី៤០ តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រដោយកីឡាករ Marcio Oliveira និងបញ្ចប់លទ្ធផល ២-១ ត្រឹមវគ្គទី១។ ចូលដល់វគ្គទី២ ការប្រកួតកាន់តែជក់ចិត្តនៅពេលដែលណាហ្គាវើលដ៍ ព្យាយាមរកគ្រាប់បាល់បន្ថែម បានសម្រេច២គ្រាប់ទៀត ធ្វើបានដោយកីឡាករ គួច ដានី នាទី៦៦ និងកីឡាករ Naruse Yuta នៅនាទី៩០បូក គ្រាដែលសូលទីឡូអង្គរ ក៏តបវិញបាន ១គ្រាប់ផងដែរដោយកីឡាករ សឿង បញ្ញា នៅនាទី៨៨ និងបានរក្សាលទ្ធផល ៤-២ ដល់ចប់ការប្រកួតជាផ្លូវការ៕




-
ព័ត៌មាន1 week ago
ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោក គឺខ្យងគោក ឬ «ខ្យងឧទយាទិត្យ» នៅភ្នំបាណន់ ខេត្តបាត់ដំបង
-
ព័ត៌មាន1 week ago
រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើរួមគ្នាអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស
-
ព័ត៌មាន1 week ago
ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
-
កីឡា1 week ago
លោក Koji រំពឹងកូនក្រុមលេងបានល្អ ទល់ក្រុមអារូបា ដែលជាបទពិសោធន៍ថ្មី សម្រាប់ក្រុមគោព្រៃកម្ពុជា
-
កីឡា1 week ago
វគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ នឹងប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាងភរិយាត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយក៏កំពុងឈឺធ្ងន់»
-
ព័ត៌មាន1 week ago
ចាប់ពីខែធ្នូ២០២៤ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំនេះ ក្រសួងធនធានទឹកអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង កសិករបានជាង ៩៣១៣៣ ហិកតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស
-
ព័ត៌មាន13 hours ago
រថយន្ដក្រុងមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេករេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងកម្រោល ស្ថិតនៅស្រុកចុងកាល់