ព័ត៌មាន
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ប្តេជ្ញាជំរុញលំហូរទេសចរពីចិនមកកម្ពុជាឲ្យបាន១លាននាក់
នៅក្នុងដំណើរចូលរួមព្រឹតិ្តការណ៍បុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅខេត្តហឺណានប្រទេសចិន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តហឺណាន ហើយភាគីទាំងពីរ បានប្តេជ្ញាជំរុញចលនាលំហូរទេសចរអន្តរជាតិពីប្រទេសចិន មកទស្សនាកម្ពុជា បាន១លាននាក់ ឬលើសជាងនេះ ក្នុងមួយឆ្នាំៗ។

ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មាន ថ្ងៃទី២០ ខែតុលានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងថា នៅក្នុងដំណើរបំពេញទស្សនៈកិច្ចផ្លូវការទៅកាន់ខេត្តហឺណាន ប្រទេសចិន ឯកឧត្តម ទទួលជួបពិភាក្សាជាមួយលោកជំទាវ Zhang Min សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន និងសហការីរដ្ឋបាលខេត្តហឺណានហើយ ក្នុងនៅជំនួបនេះភាគីយើងទាំងពីរ បានឯកភាព ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា ចិនគ្រប់ជ្រុងជ្រោយ ពិសេសគឺការជំរុញលំហូរភ្ញៀវទេសចរចិន និងទេសចរអន្តរជាតិប្រទេសនានាទៀតដែលទស្សនាខេត្តហឺណាន អញ្ជើញបន្តមកកម្ពុជាឱ្យបាន១លាននាក់ ក្នុង១ឆ្នាំៗ និងការជំរុញបង្កើនជើងហោះហើររវាងកម្ពុជា និងក្រុងចឹងចូវ និងក្រុងនានាទៀតឱ្យបានច្រើនជាងមុន។
ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បន្តថា បន្ថែមលើនេះ កម្ពុជា នឹងជំរុញបង្កើតស្ថានកុងស៊ុលប្រចាំក្រុងចឹងចូវ ខណៈ បច្ចុប្បន្ន ការហោះហើរត្រង់កម្ពុជា ខេត្តហឺណាន គឺធ្វើបាន៣ជើងក្នុងសប្តាហ៍ ហើយនៅពេលបន្ទាប់ ភាគីក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន នឹងជំរុញបង្កើនចលនាលំហូរទេសចរពីប្រទេសចិន ការបង្កើនចំនួនជើងហោះហើរត្រង់ និងការបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ, ការពិភាក្សាអំពីការរៀបចំពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា -ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន និងទិសដៅយុទ្ធសាស្ត្រការងារបន្តសម្រាប់ឆ្នាំ២០២៥។


នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម ហួត ហាក់ ក៏បានទទួលជួបពិភាក្សាជាមួយធុរកិច្ច អ្នកវិនិយោគទុនចិនចំនួន២២ក្រុមហ៊ុន ហើយជាការពេញចិត្ត នៃធរុជនចិននានានោះ គឺគេបានឯកភាពថា នឹងមកបោះទុន ពង្រីកការវិនិយោគទុននៅកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និងវិស័យនានាទៀត៕ អត្ថបទ ស៊ុម សុខជា


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា