ព័ត៌មាន
ក្រសួងបរិស្ថាននឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤ រយៈពេល ២ថ្ងៃ នៅខេត្តព្រះសីហនុ
ក្រសួងបរិស្ថានបានសហការជាមួយអង្គការ Mekong Future Initiative នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ (CCCS24) នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចេញផ្សាយនៅថ្ងៃទី២១ខែតុលា ឆ្នាំ២០២៤នេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបជាង ៣០០នាក់ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារយុទ្ធសាស្ត្រសំខាន់ៗ មួយចំនួន នៅចំពេលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងត្រៀមរៀបចំសន្និសីទកំពូលក្របខ័ណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៩ (COP29) នៅទីក្រុងបាគូ ប្រទេសអាហ្សែបៃសង់។
នៅក្នុងព្រឹត្តិការណ៍នៃកិច្ចប្រជុំប្រចាំឆ្នាំនេះ វាគ្មិនជាង២០ ក្រុមពិភាក្សា នឹងជជែកបង្ហាញពីប្រធានបទ សំខាន់ៗដូចជា៖ ថាមពលកកើតឡើងវិញ ហិរញ្ញប្បទានបៃតង ទីផ្សារឥណទានកាបូន គោលដៅអភិវឌ្ឍន៍ ដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថាន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីសម្រេចឱ្យបាន ពេញលេញនូវចក្ខុវិស័យរបស់កម្ពុជា ប្រកបដោយភាពស្អាត បៃតង និងចីរភាព និងបញ្ជាក់ពីការចូលរួម របស់កម្ពុជាក្នុងការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុដោយជោគជ័យ និងមានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
កិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤ (CCCS24) ក៏មានការដាក់តាំងពិព័រណ៍បង្ហាញពីជម្រើសឈានឆ្ពោះទៅរកដំណោះស្រាយដោយនិរន្តរភាព ឆ្លើយតបនឹងបញ្ហាប្រឈមសកលដែលចូលរួមចំណែកដល់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ របស់ក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សមាគម និងអង្គការដៃគូសហការនានាផងដែរ៕ អត្ថបទ៖ទូច សោភ័ណ

-
កីឡា1 week ago
ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន
-
កីឡា6 days ago
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
-
ព័ត៌មាន2 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា7 days ago
គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ
-
កីឡា7 days ago
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន7 days ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
ព័ត៌មាន1 week ago
[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area
-
កីឡា6 days ago
ភ្នំពេញក្រោន និងអង្គការស្មារតីនៃអ្នកកីឡា ចាប់ដៃគ្នាបញ្ជ្រាបការអព់រំពីគ្រាប់មីន និងគ្រប់មិនទាន់ផ្ទុះ