កីឡា
ក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិ FIFA ASEAN Cup 2026 (Division 2) ជាផ្លូវការ ក្រោយប្រកួតស្មើក្រុមមជម្រើសជាតិទីម័រខាងកើត ២-២ នៅកីឡដ្ឋាន Kai Tak នាទីក្រុងហុងកុង។
នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីរបស់ក្រុមគោព្រៃកម្ពុជា ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង ក្នុងរយៈពេលជាង ៧០ឆ្នាំ រាប់ចាប់ពីការប្រកួតពានរង្វាន់ថ្នាក់តំបន់ កម្រិតទ្វីប និងពានរង្វាន់ពិភពលោកជាដើម។

សម្រាប់ជំនួបបញ្ចប់ពូលB កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា អតីតសមាជិកក្លិបអង្គរថាយហ្គឺរ João Pedro បានរកគ្រាប់នាំមុខ ១គ្រាប់មុនឲ្យទីម័រ នៅនាទី១៧ មុនកីឡាករ Andres Nieto វាយបកបាន ២គ្រាប់វិញ ឲ្យក្រុមគោព្រៃកម្ពុជា នៅនាទី២៨ និងនាទី៣៨។ចូលវគ្គទី២ កម្ពុជាបានបន្ដដាក់សម្ពាធ តែទីម័រ ក៏មិនបោះបង់ការខំប្រឹង ទោះបីពួកគេស្ទើរគ្មានឱកាសប្រជែងកៅអីវគ្គបន្ដ ហើយទីបំផុតពួកគេក៏រកបានគ្រាប់តាមស្មើ ដោយកីឡាករ Corsino Lemos នៅនាទី៥៨ គ្រាដែលកម្ពុជា មិនអាចស្វែងរកគ្រាប់បាល់បន្ថែម នាំឲ្យលទ្ធផលស្មើគ្នា ២-២ រក្សាដល់ចប់ការប្រកួតពេញម៉ោង។

ជាមួយការរកបាន ១ពិន្ទុដ៏លំបាកពីទីម័រនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ហាក់មិនសប្បាយចិត្តនឹងលទ្ធផលនេះឡើយ តែក៏មានអ្នកគាំទ្រជាច្រើន រីករាយ និងបានអបអរសាទរ ចំពោះការបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្ររបស់ក្រុមគោព្រៃកម្ពុជា ដែលបានបញ្ចប់ការរង់ចាំរយៈពេលជាង ៧០ឆ្នាំ ក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូងនេះផងដែរ។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រការប្រកួតកម្រិតទី២ នៃពានរង្វាន់ FIFA ASEAN Cup 2026 ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហុងកុង ដែលបានឈរនៅកំពូលតារាងពូលA បន្ទាប់ពីបន្ដយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ២-០ កាលពីល្ងាចថ្ងៃពុធ។ ជំនួបដណ្ដើមពានរៀបចំ និងទទួលស្គាល់ដោយ FIFA នេះ នឹងធ្វើឡើងនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន Kai Tak វេលាម៉ោង ៥ល្ងាច ត្រូវនឹងពេលវេលានៅកម្ពុជា៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ