Connect with us

ព័ត៌មាន

អាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញប្លង់ពីបណ្តាមូលដ្ឋានកងរាជអាវុធហត្ថទាំង១៤ខណ្ឌ ដើម្បីផ្តល់ភាពងាយស្វែករកសម្រាប់យុវជន យុវតី សិស្សនិស្សិត និងពលរដ្ឋគ្រប់អាយុ ដែលត្រូវទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦នេះ ។

ប្លង់ទីតាំងតាមប្រព័ន្ធ Google Map សម្រាប់បង្ហាញពីមូលដ្ឋានកងរាជអាវុធហត្ថទាំង១៤ខណ្ឌរួមមានដូចខាងក្រោម ៖

1 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ https://maps.app.goo.gl/nyPTEy6TJWv3mBH58?g_st=ic

2 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល https://maps.app.goo.gl/t7s2cdir6rwDsWpv6?g_st=ic

3 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង https://maps.app.goo.gl/pzdyx3sqxjW3AB1a7?g_st=ic

4 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ https://maps.app.goo.gl/7YFqSxzqCHgkFzAr9?g_st=ic

5 / មូលដ្ឋាន អាវុធ ហត្ថ ខណ្ឌពោធិ៍ សែនជ័យ https://maps.app.goo.gl/RS28tKtCe5pa24zy5?g_st=ic

6 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក https://maps.app.goo.gl/v3D16wUdRGu2JTpq5?g_st=ic

7 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន https://maps.app.goo.gl/r3DLALrQJvw5u45Z7?g_st=ic

8 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ https://maps.app.goo.gl/uLVygBwfhbP7EFRR7?g_st=ic

9 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ https://maps.app.goo.gl/d2dAh86kQVtnJF656?g_st=ic

10 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ https://maps.app.goo.gl/uNfbNboS3MEoUWew6?g_st=ic

11 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ https://maps.app.goo.gl/dRHgPGVndmpsatQU7?g_st=ic

12 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ https://maps.app.goo.gl/HMyB64HEoiF4YECi7?g_st=ic

13 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ https://maps.app.goo.gl/i7syRytL2GHxhxnK9?g_st=ic

14 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា https://maps.app.goo.gl/Q8Kd7eNTGu2TsM5a7?g_st=ic

គួរជម្រាបថា ការផ្តល់ពាក្យសម្រាប់ការចូលបំពេញកាតព្វកិច្ចយោធា គឺធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថទាំង១៤ខណ្ឌ រៀងរាល់ម៉ោងធ្វើការ ទាំងពេលព្រឹក និងពេលថ្ងៃ ដោយពុំគិតថ្ងៃអាទិត្យនោះឡើយ ។ ហើយការទទួលពាក្យវិញ គឺធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ដដែល ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia