ព័ត៌មាន
សម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
នារាត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេច មហិច្ឆតារួមក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់ ២០ ពាន់លានដុល្លារអាម៉េរិក និងលើសហ្នឹងទៀត ខណៈប្រទេសទាំង២ មានទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្ដានុពលជាច្រើន។
ថ្លែងក្នុង វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ចំពោះមុន ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈធិបតីនៃប្រទេសទាំង២, សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា វៀតណាម ដាក់ចេញ មហិច្ឆតារួមក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់ ២០ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ។ ផ្អែកលើទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្ដានុពលនៃប្រទេសទាំង២ សម្ដេច ជឿជាក់ថា គោលដៅនេះជាជំហានមួយដែលយើងអាចសម្រេចបាន ហើយសក្ដានុពលយើងអាចពង្រីកបានច្រើនជាងនេះថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្រាប់កម្ពុជា មហិច្ឆតារបស់យើងមិនវាស់ត្រឹមទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ អ្វីដែលសំខាន់គឺគុណភាព និងកម្រិតនៃការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំង២។ កម្ពុជា និងវៀតណាម មានឧត្ដមភាព និងសក្ដានុពលអាចបំពេញគ្នាទៅវិញទៅមក។ វៀតណាមមានមូលដ្ឋានកម្មន្តសាលរីកចម្រើន ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលមានភាពស៊ីជម្រៅ បច្ចេកវិទ្យា និងបណ្ដាញទីផ្សារអន្តរជាតិដ៏ទូលំទូលាយ។ កម្ពុជាក៏កំពុងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកាន់តែខ្ពស់ សក្ដានុពល ថាមពលស្អាត ទីតាំងយុទ្ធសាស្ត្រ និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ សម្ដេច សង្ឃឹមថា នឹងមានផលិតផលកាន់តែច្រើនដែលមានខ្សែច្រវ៉ាក់ផលិតកម្មឆ្លងកាត់ប្រទេសយើងទាំង២។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីសម្រេចបាននូវមហិច្ឆតាទាំងនេះ កត្តាគន្លឹះគឺការតភ្ជាប់ ការសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន កម្ពុជា-វៀតណាម កំពុងធ្វើការរួមគ្នា តភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត របស់កម្ពុជា ទៅនឹងផ្លូវល្បឿនលឿន ម៉ុកបៃ-ហូជីមិញ របស់វៀតណាម និងពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិមឿនជ័យ (ខេត្តព្រៃវែង) តឹនណាម(ខេត្តតៃនិញ) ទៅក្នុងកិច្ចព្រមព្រៀង ស្ដីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀង ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោកដើម្បីសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពី ការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះកម្ពុជា-វៀតណាម និងការបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី សម្រាប់ឆ្នាំ២០២៧-២០២៨។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម បានបង្ហាញពីកំណើនឥតឈប់ឈរ។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង ១០ ពាន់លានដុល្លារ ដែលជាការកើនឡើង ៥៣,៣៤% បើធៀបនឹងឆ្នាំមុន។ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងដំណាច់ឆ្នាំ២០២៥ មានទំហំទឹកប្រាក់សរុបជិត ៧ ៨០០ លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមុខទំនិញរបស់កម្ពុជា នៅតែបន្តហក់ឡើង ខណៈការនាំចូលថមថយបន្តិចបន្ទួច បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៤៕
អត្ថបទ៖ KC Virak










-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល