កីឡា
ជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ដំបូង នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ FIFA ASEAN Cup 2026 ដែលហុងកុងនឹងធ្វើម្ចាស់ផ្ទះ នាចុងខែនេះ។
ក្រោមការដឹកនាំរបស់លោក Koji Gyotoku ដែលជាគ្រូបង្វឹក ដំបូងឡើយបានកោះហៅកីឡាករ ២៣នាក់ចូលជំរុំហ្វឹកហាត់ ក្នុងនោះមានកីឡាករព្រះខ័នរាជស្វាយរៀង ៧រូប, វិសាខា ៦រូប, បឹងកេត ២រូប, ណាហ្គាវើលដ៏ ២រូប, ភ្នំពេញក្រោន ២រូប, អឹមអូអាយ កំពង់ដេវ៉ា ២រូប, ISI ដង្កោសែនជ័យ ១រូប និងគិរីវង់សុខសែនជ័យ ១រូប។
ប៉ុន្ដែមុនចាប់ផ្ដើមប្រមូលហ្វឹកហាត់ប្រមាណ ២ម៉ោង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងពីការផ្លាស់ប្ដូរកីឡាករ ២រូប ដែលមានបញ្ហារបួស គឺកីឡាករ ម៉ុន រ៉ាដូ និង តាំង ប៊ុនឆៃ ជំនួសវិញដោយកីឡារក អ៊ុក សុវណ្ណ និង ជួន ចាន់ចាវ ។ នេះជាការវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ សម្រាប់ ចាន់ចាវ ក្រោយខកខានជាយូរ ដោយសារបញ្ហារបួសជើង កាលពី ៣ឆ្នាំមុន។
ក្រោយប្រមូលផ្ដុំហ្វឹកហាត់រយៈពេលខ្លី ក្រុមគោព្រៃកម្ពុជា គ្រោងនឹងចាកចេញពីមាតុភូមិ នាចុងសប្ដាហ៍នេះ ដើម្បីត្រៀមការប្រកួតដំបូងរបស់ខ្លួន ដោយត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នាថ្ងៃទី២៧ ខែកញ្ញា មុនបន្ដជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី៣០ ខែកញ្ញាខាងមុខ។
គួរដឹងថា ពានរង្វាន់ FIFA ASEAN Cup គឺជាពានរង្វាន់បាល់ទាត់ថ្មីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) ដែលមានក្រុមជម្រើសជាតិចំនួន ១៤ក្រុមចូលរួម និងបែងចែកជាំ ២កម្រិត ក្នុងនោះមានពានកម្រិត Premier Division ដែលមាន ៨ក្រុមចូលរួម និងពានកម្រិត Challenge Division មាន ៦ក្រុមចូលរួម ក្នុងនោះក៏មានក្រុមជម្រើសជាតិកម្ពុជាផងដែរ។
ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះហុងកុង ឡាវ និងប្រ៊ុយណេ។ ក្នុងការប្រកួតពានរង្វាន់ FIFA ASEAN Cup 2026 កម្រិត Challenge Division ឬកម្រិត២ នេះដែរ ក្រោយបញ្ចប់វគ្គចែកពូល ក្រុមឈរលេខ១ នៃពូលទាំងពីរ នឹងត្រូវឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង៕ អត្ថបទ លី ឈុនឡា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី