ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ
(វៀងច័ន្ទន៍) មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបិទជាផ្លូវការ ប្រកបដោយផ្លែផ្កានៅក្នុងការពង្រឹងការទូតសភា ដោយយកប្រជាពលរដ្ឋជាស្នូល នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ ជាមួយបណ្តាថ្នាក់ដឹកនាំគណៈប្រតិភូសភាសមាជិកអន្តរសភាអាស៊ាន សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ា ព្រមទំាងភ្ញៀវកិត្តិយសម្ចាស់ផ្ទះ នៅសាលសន្និសីទជាតិរបស់ប្រទេសឡាវ នារដ្ឋធានីវៀងចន្ទន៍ ។
ក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” មហាសន្និបាតអាយប៉ាលើកទី៤៥ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៣៧ ក្នុងចំណោមគណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា និងគណៈកម្មាធិការរៀបចំ។
ជាមួយគ្នានេះ នៅក្នុងមហាសន្និបាតលើកទី៤៥នេះ អគ្គលេខាធិការដ្ឋានអាយប៉ា បានអនុម័តសេចក្ដីសម្រេចពាក់ព័ន្ធនឹងច្បាប់ឌីជីថលអាយប៉ា (AIPALync) ដែលជាសមិទ្ធផលរបស់សភាកម្ពុជាក្នុងការផ្ដួចផ្ដើមបង្កើតបណ្ណាល័យច្បាប់ឌីជីថលអាយប៉ា ព្រមទាំងបានសម្ពោធជាផ្លូវការនូវ AIPALync ក្នុងវេទិកាត្រីភាគីកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ មហាសន្និបាតបានឯកភាពនូវសំណើបង្កើតទំនាក់ទំនងជាមួយអាយប៉ាតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាព (IPTP) និង សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី(ICAPP)។
នៅក្នុងដំណើរមហាសន្និបាតអាយប៉ាលើកទី៤៥នេះ អាយប៉ា បានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន ១៥ ប្រទេសចូលរួម ក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរកសមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន ។
មហាសន្និបាតអាយប៉ាលើកទី៤៥ នឹងប្រារព្ធធ្វើនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥ ហើយសភាហ្វីលីពីនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៧ ក្នុងឆ្នាំ២០២៦។
មុនបិទបញ្ចប់មហាសន្និបាត ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ បានប្រគល់តួនាទីជាប្រធានអាយប៉ាលើកទី៤៦ ជូន ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul)ប្រធានរដ្ឋសភានៃប្រទេសម៉ា
ឡេស៊ី។ ឯកឧត្តម ប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងនាមប្រធានអាយប៉ាលើកទី៤៦ បានប្តេជ្ញាចិត្តក្នុងការដឹកនាំនិងរៀបចំមហាសន្និបាតលើកទី៤៦ ទទួលបានជោគជ័យ និងបានអញ្ជើញគណៈប្រតិភូទំាងអស់ចូលរួមមហាសន្និបាតអាប៉ាលើកទី៤៦ផងដែរ៕











-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍