ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទកំពុងប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន
កណ្ដាល ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍន៍ផ្លូវ និងស្ពាននៅតាមជនបទជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍន៍តភ្ជាប់ពី មូលដ្ឋានមួយទៅកាន់មូលដ្ឋានផ្សេងទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ក៏ដូចជាការប្រែក្លាយតំបន់ជនបទឱ្យក្លាយទៅជា តំបន់មានការអភិវឌ្ឍរីកចម្រើន។
ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤ នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពចំនួន ៣គម្រោងរួមមាន៖ ការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ២៤ ម៉ែត្រ ទទឹង ៨ម៉ែត្រ និងផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុបចំនួន ១៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។គម្រោងទី២៖ការងារកែលម្អផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ៧៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល,និងគម្រោងទី៣៖ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១ ៦០០ម៉ែត្រ ទទឹង ៨ម៉ែត្រស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៤៥ម៉ែត្រ ទទឹង៨ម៉ែត្រ សាងសង់លូប្រអប់មុខបួនចំនួន ១កន្លែង ស្ថិតនៅឃុំសំបួរមាសស្រុកមុខកំពូល ខេត្តកណ្ដាល។
ជុំវិញការងារស្ថាបនានេះ ឧត្តមសេនីយ៍ទោ ហាយ ហ៊ីង នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទរួចមក កងវិស្វកម្មក្រសួងការពារជាតិបានអនុវត្តការងារនេះភ្លាម ព្រោះការ អភិវឌ្ឍន៍ផ្លូវ ក៏ដូចជាស្ពាននៅតាមជនបទមានសារៈសំខាន់ណាស់ ជាក់ស្តែងការស្ថាបនាផ្លូវតភ្ជាប់ពីឃុំ សំបួរមាស ទៅកាន់ ឃុំកំពង់ អុសនេះជាដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឬការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗបានស្រួលជាមុន ពោលគឺកាត់បន្ថយពេលវេលានិងការចំណាយផ្សេងៗជាដើម។
ឯកឧត្តម ទ្រី មេង បានកោតសរសើរចំពោះការយកចិត្តទុកដាក់ស្ថាបនាផ្លូវ និងស្ពានខាងលើនេះបានល្អប្រសើរ។ ហើយក្នុង ការចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាពគម្រោងខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មាធិការអន្តរក្រសួង បានជួប សំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ដោយក្នុងនោះឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំង អស់ សូមចូលរួមថែទាំផ្លូវស្ពាន លូ និងស្លាកសញ្ញាផ្សេងៗ នៅក្នុងមូលដ្ឋានឲ្យបានគង់វង់ សម្រាប់ការប្រើប្រាស់យូរអង្វែង។ ក្នុងពិធី សំណេះសំណាលនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួល បានក្រម៉ាចំនួន១ ផងដែរ៕
អត្ថបទ៖សុនរ៉ាឌី




















-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍