ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធខិតខំពង្រីកគោលដៅទេសចរណ៍ក្នុងខេត្តកែប
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកែប ខិតខំរួមសហការគ្នា ក្នុងការពង្រីកនូវគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញ សម្រាប់ខេត្តកែប ដើម្បីស្រូបភ្ញៀវទេសចរ ឲ្យបានកាន់តែច្រើនទៅលេងកម្សាន្ត ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តនៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះ ដើម្បីរួមកម្លាំងគ្នាពូនជ្រុំការវិនិយោគសាធារណៈ លើខឿនសេដ្ឋកិច្ចក្នុងខេត្តកែប ឱ្យបានប្រសើរឡើង ហើយការវិនិយោគសាធារណៈនេះ ជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីំណើន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តកែប ទទួលបានផលប្រយោជន៍ និងប្រាក់ចំណូលពីការអភិវឌ្ឍន៍នេះ ។

ឯកឧត្តមបានបន្តថា កែបជាខេត្ត ដែលមានសក្តានុពលទេសចរណ៍ ជាគោលដៅលំហែកំសាន្ត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូនចនេះក្រុមការងារចុះជួយមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្តត្រូវមានការឯកភាពរួមគ្នា ដើម្បីពង្រីកទីផ្សារទាក់ទាញទេសចរ ឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ ក្នុងនោះត្រូវរៀបចំឆ្នេរ២៨០០ ដែលជាផលិតផលទេសចរណ៍ថ្មី១ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាឆ្នេរគំរូមួយសម្រាប់ខេត្តកែប ហើយទន្ទឹមនេះ ត្រូវរៀបចំផ្លូវជិះកង់លំហែ នៅតាមឆ្នេរសមុទ្រ សម្រាប់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋបានជិះកង់លំហែ ដើម្បីសុខភាពផងដែរ ។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ដោយសារខេត្តកែបជាទីក្រុងទេសចរណ៍ គឺត្រូវផ្តោតសម្រេចឲ្យបាននូវចក្ខុវិស័យ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញ ផ្នែកទូរគមនាគមន៍ ៕ អត្ថបទ បាន សុខរិទ្ធិ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា