ព័ត៌មាន
គណៈប្រតិភូរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសភាប៉ារ៉ែន នៅក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍
ភ្នំពេញ ៖ ក្នុងជំនួបជាមួយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងប្រទេសឡាវ ឯកឧត្តម Ahmed Abdul Wahed Qarata អនុប្រធានទី២ នៃសភាបារ៉ែន បានជម្រាបជូនអំពីបំណងនៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអន្តរសភាអាស៊ាន និងបានអរគុណសភាកម្ពុជា ដែលបានគាំទ្រឱ្យសភាបារ៉ែន ចូលរួមជាសភាសង្កេតការណ៍ AIPA។
ឯកឧត្តម Ahmed Abdul Wahed Qarata បានស្នើភាគីកម្ពុជា គាំទ្រគំនិតផ្តួចផ្តើមសន្តិភាពរបស់ព្រះមហាក្សត្របារ៉ែន ក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីសន្តិភាពនៅមជ្ឈឹមបូព៌ា។
ចំណែក ឯកឧត្តម សួស យ៉ារ៉ា បានអញ្ជើញសភាបារ៉ែន ចូលរួមសម័យប្រជុំពេញអង្គនៃសភា IPTP លើកទី១១ នៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅកម្ពុជា និងចូលរួមគាំទ្រដល់ធម្មនុញ្ញសន្តិភាព ដែលជាកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីសន្តិភាពពិភពលោក។
នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទំាងពីរ បានផ្លាស់ប្តូរយោបល់អំពីការជំរុញការផ្លាស់ប្តូរិត្តភាព និងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញតិ្ត នៃប្រទេសទាំងពីរឱ្យបានសកម្មឡើង៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា