ព័ត៌មាន
ក្រុមនិស្សិតកម្ពុជា ចូលរួមបង្ហាញវប្បធម៏ប្រពៃណីដល់និស្សិតបរទេសដែលកំពុងសិក្សានៅប្រទេសចិន
ភ្នំពេញ៖ក្រុមនិស្សិត អ.ម.ត បានចូលរួមកម្មវិធីពិព័ណ៌វប្បធម៌អន្តរជាតិលើកទី៤ របស់សាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រមាណចំនួន ២៥ប្រទេសចូលរួម។ ក្នុងនោះដែរ និស្សិតអាហារូបករណ៏សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហៅថា និស្សិត អ.ម.ត ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជា ប្រធានកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដែលមានលោក មាន អឺរ៉ូ ,លោក ឡា ហុកឡុង និងលោក សាវុធ កុលច័ន្ទរិទ្ធ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម ឡាវ វ៉ាន់ ប្រធានផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងជាប្រធាក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំនិស្សិតខ្មែរដែលកំពុងសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ សម្ដែងបង្ហាញនូវ «របាំរស្មីដួងច័ន្ទ» សិល្បៈក្បាច់គុណបុរាណខ្មែរ «គុនល្បុកតោ» និងារបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ក្នុងនោះដែរក៏មានការបង្ហាញអំពីវប្បធម៌ អរិយ្យធម៌ ប្រពៃណី ទំនៀមទម្លាប់ ម្ហូប-អាហារ នំ-បង្អែមប្រពៃណីខ្មែរ តំបន់ទេសចរណ៍វប្បធម៌-ធម្មជាតិកែរឆ្នៃរបស់កម្ពុជាបង្ហាញទៅកាន់មិត្តភក្តិអន្តរជាតិទាំងអស់ស្វែងយល់បានកាន់តែច្បាស់បន្ថែមទៀតអំពីកម្ពុជា។
បន្ថែមពីនេះទៀតក្រុមនិស្សិត អ.ម.ត បានរៀបចំម្ហូបអាហារបែបប្រពៃណីខ្មែរជាច្រើនមិន ដើម្បីផ្តល់ជូនដល់និស្សិតបរទេសឲ្យភ្លក់រស់ជាតិមុខម្ហូបខ្មែរ ក៏ដូចជាចូលទស្សនាស្វែងយល់អំពីវប្បធម៌-អរិយ្យធម៌ ព្រមទាំងចូលរួមរៀនរាំរបាំប្រពៃណីខ្មែរ៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា