ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ «យុវជនដើរតួនាទីសំខាន់ក្នុងការចូលរួមកែប្រែឥរិយាបថរបស់ពលរដ្ឋឱ្យស្រឡាញ់ភាពស្អាតកាន់តែខ្លាំងឡើង»
«យុវជនដើរតួនាទីសំខាន់ក្នុងការចូលរួមកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ភាពស្អាតកាន់តែខ្លាំងឡើង ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ ក្នុងការរស់នៅប្រចាំថ្ងៃក្នុងភាពស្អាត សំដៅថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត និងសុខភាពរបស់ខ្លួនបានល្អ ក៏ដូចជាការចូលរួមចំណែកថែរក្សាសុខភាពបរិស្ថាន-សង្គមឱ្យបានស្អាត នៅកម្ពុជា និងនៅលើឆាកអន្តរជាតិ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅអំឡុងពេលអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី យុវជនបរិស្ថាន ចូលរួមលុបបំបាត់ ការប្រើប្រាស់គ្រឿងញៀន និងបញ្ចប់ជំងឺអេដស៍នៅកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងកោតរសើរចំោះក្រុមយុវជន ដែលបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសង្គមនានា ហើយជំរុញបន្តលើកកម្ពស់ការស្រឡាញ់បរិស្ថាន ចែករំលែកចំណេះដឹងនេះទៅអ្នកផ្សេងទៀត។ ក្នុងនោះដែរយុវជនត្រូវចៀសវាងការប៉ះពាល់នឹងគ្រឿងញៀន និងការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ ដើម្បីក្លាយខ្លួនជាធនធានដ៏សំខាន់សម្រាប់អនាគតកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ហើយដើម្បីសង្គមយើងមានអនាម័យបរិស្ថានស្អាត ចាំបាច់ត្រូវមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ សហគមន៍ទាំងមូល។

សូមបញ្ចាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានផ្តោតសំខាន់លើសសរស្តម្ភចំនួន ៣គឺ ភាពស្អាត បៃតង និងចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា «ភាពស្អាត» តម្រូវឱ្យមន្រ្តីក្រសួងបរិស្ថានចូលរួមចំណែកធ្វើឱ្យបរិស្ថាន-សង្គមនៅកម្ពុជា របស់យើងស្អាត ក្នុងនោះមិនត្រូវប្រព្រឹត្តអំពើល្មើសច្បាប់ ដូចជាការប្រើប្រាស់គ្រឿងញៀន ជួញដូរ និងចែកចាយគ្រឿងញៀន ព្រមទាំងបង្កឱ្យបញ្ហាជំងឺអេដស៍កើនឡើង ដែលដាក់បន្ទុកធ្ងន់ឱ្យគ្រួសារ និងសង្គមជាតិ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យមានការចូលរួមមិនត្រឹមតែផ្សព្វផ្សាយលើភាពស្អាត ដែលមានភាពស្អាតនៅក្នុងខ្លួនប៉ុណ្ណោះទេ គឺត្រូវបន្តបោះជំហាន ទៅជាយុទ្ធនាការ ធ្វើឱ្យមានភាពស្អាតនៅក្រៅខ្លួន បន្ទាប់មកត្រូវប្រែក្លាយយុទ្ធនាការ ទៅជាចលនាថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែមថា នៅពេលប្រជាពលរដ្ឋបានចូលរួម ជាចលនាច្រើនឡើងនោះ ប្រជាពលរដ្ឋនឹងមានទម្លាប់ស្អាត នៅពេលនោះសង្គមជាតិយើងនឹងទទួលបានភាពស្អាត មានការរីកចម្រើនប្រកបដោយចីរភាព៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា