ព័ត៌មាន
រដ្ឋមន្ត្រីទួរគី៖ អ្នកវាយប្រហារសម្លាប់មនុស្ស៥នាក់នៅមូលដ្ឋានអាកាសចរណ៍ទួរគី ទំនងជាក្រុមសកម្មប្រយុទ្ធឃឺដ
កាលពីថ្ងៃពុធ អ្នកវាយប្រហារពីរនាក់បានសម្លាប់មនុស្ស៥នាក់ និងបណ្តាលឲ្យមនុស្ស២២នាក់ផ្សេងទៀតរងរបួស ជាអ្វីដែលទីក្រុងអង់ការ៉ាចាត់ទុកថា ជាការវាយប្រហារភេរវកម្មនៅឯទីស្នាក់ការកណ្តាលឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសទួរគី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា អាជ្ញាធរជឿថា ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដ (PKK) ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ លោក បានបញ្ជាក់ថា អ្នកវាយប្រហារពីរនាក់ ត្រូវបានសម្លាប់បន្ទាប់ពីការវាយប្រហារនេះ ហើយក្នុងចំណោមអ្នករងរបួសពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក Yerlikaya និយាយថា អ្នកវាយប្រហារទំនងជាសមាជិករបស់គណបក្សពលករឃឺដ (PKK) ក្រៅច្បាប់។
ជាមួយគ្នានេះ ប្រធានាធិបតីទួរគី លោក Tayyip Erdogan រួមជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនៅក្នុងសន្ិសីទារព័ត៌មានរបស់ក្រុមប្រទេសប្រ៊ីក(BRICS) នៅក្នុងទីក្រុង Kazan របស់រុស្ស៊ី បានថ្កោលទោសការវាយប្រហារនេះ ហើយអង្គការណាតូ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានថ្កោលទោសការវាយប្រហារនេះ ផងដែរ។

សាក្សី បានប្រាប់សារព័ត៌មានរ៉យទ័រថា បុគ្គលិកនៅខាងក្នុងអគារត្រូវបានអាជ្ញាធរនាំទៅកាន់ទីតាំងសុវត្ថិភាព ហើយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញនោះទេក្នុងរយៈពេលពីរទៅបីម៉ោង។ ពួកគេនិយាយថា ការផ្ទុះដែលពួកគេបានឮ ប្រហែលជាបានកើតឡើងនៅច្រកទ្វារចេញផ្សេងៗគ្នា ខណៈបុគ្គលិកកំពុងចាកចេញពីកន្លែងធ្វើការ។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា