ព័ត៌មាន
កម្ពុជាចែករំលែកបទពិសោធន៍ នៃដំណើរតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដល់ឥស្សរជនល្បីៗ ក្នុងវិស័យហិរញ្ញវត្ថុ
នៅក្នុងព្រឹត្តិការណ៍ G20 មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានចែករំលែកអំពីបទពិសោធន៍ នៃការជម្នះបញ្ហាប្រឈមនានា ក្នុងដំណើរតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន និងផែនការពង្រីកការតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ព្រមទាំងការ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជា វាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្តីពីប្រធានបទ “អនាគតនៃប្រតិបត្តិការទូទាត់ឆ្លងដែន៖ កាន់តែលឿន កាន់តែសុវត្ថិភាព និងកិច្ចសហ- ប្រតិបត្តិការល្អ” នៅក្នុងព្រឹត្តិការណ៍ G20 (G20 Event) រៀបចំឡើងដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) នៅទីស្នាក់ ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវទេសាភិបាល បានចែករំលែកអំពីបទពិសោធន៍ នៃការជម្នះបញ្ហាប្រឈមនានា ក្នុងដំណើរ តភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសមួយចំនួននាពេលកន្លងមក និងផែនការពង្រីកការតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។ បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីសារៈសំខាន់ នៃប្រតិបត្តិការទូទាត់ឆ្លងដែន ក្នុងការជំរុញពាណិជ្ជកម្មអេឡិចត្រូនិក សម្រួលការទូទាត់ដល់ទេសចរអន្តរជាតិ និងវិនិយោគិនបរទេស ព្រមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា កិច្ចពិភាក្សានេះមានវត្តមានចូលរួមពីឥស្សរជនថ្នាក់ដឹកនាំល្បីៗ ក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោករួមមាន លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Fabio Panetta ទេសាភិបាលធនាគារកណ្តាលអ៊ីតាលី និងជា ប្រធានគណៈកម្មាធិការទទួលបន្ទុកប្រតិបត្តិការទូទាត់ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ (CPMI) នៃ BIS និងឯកឧត្តម Lesetjia Kganyago ទេសាភិបាល ធនាគារកណ្តាលអាហ្វ្រិកខាងត្បូង។

នៅថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី “ក្តីសង្ឃឹមឆ្ពោះទៅរក កំណើនខ្ពស់ឡើងវិញ៖ ការជំរុញកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការរៀបចំគោលនយោបាយសម្រាប់អនាគត” នេះជា កម្មវិធីពិភាក្សាដំបូងគេ ក្នុងវេទិកានិយ័តកម្មសាកលឆ្នាំ២០២៤ រៀបចំឡើងដោយស្ថាប័នសារព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លំដាប់ ពិភពលោក Bloomberg ដោយក្នុងនោះ កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើនរួមមាន ការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច សាកល និងកត្តាប្រឈម ការគ្រប់គ្រងអតិផរណា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុជាដើម។ នាឱកាសនេះ លោកជំទាវបណ្ឌិត ទេសា ភិបាល បានចែករំលែកទស្សនាទាន អំពីដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ចធំៗនៅលើពិភពលោក និងកម្រិតឥទ្ធិពលនៃការវិវឌ្ឍនោះមកលើ សេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងលក្ខណៈអំណោយផលមួយចំនួនដែលអាចនឹងមានមកលើសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា