ព័ត៌មាន
[UPDATE] អ្នកស្លាប់ដោយសារព្យុះ Trami វាយប្រហារនៅហ្វីលីពីន កើនឡើងដល់ ២៤នាក់
ទឹកជំនន់ និងបំណាក់ដី ដែលកើតឡើងមកពីព្យុះត្រូពិក ត្រាមី (Trami) វាយប្រហារតំបន់ឦសាននៃកោះ លូហ្សូន (Luzon) ដ៏សំខាន់របស់ហ្វីលីពីន នៅព្រឹកថ្ងៃព្រហស្បតិ៍ (២៤ តុលា) នេះ បានបង្ខំឱ្យសាលារៀន និងការិយាល័យរដ្ឋាភិបាលត្រូវបិទរយៈពេលពីរថ្ងៃជាប់គ្នា ខណៈអ្នកស្លាប់កើនឡើងដល់ ២៤នាក់។

ទីភ្នាក់ងារអាកាសធាតុរដ្ឋ បាននិយាយនៅក្នុងព្រឹត្តិបត្រអាកាសធាតុម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក) ថា ព្យុះ Trami ដែលមានល្បឿនខ្យល់បក់អតិបរមា ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្រ្តាក់រហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆ្លងកាត់ខេត្ត អ៊ីសាបេឡា (Isabela) ឆ្ពោះទៅសមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារអាកាសធាតុបានព្រមានពីភ្លៀងធ្លាក់យ៉ាងខ្លាំង ទឹកជំនន់ ំណាក់ដី ិងរលកសមុទ្រធំៗសម្រាប់ខេត្តភាគខាងជើងមួយចំនួន។ មន្ត្រីខេត្តបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៤នាក់ បានស្លាប់ ដែលភាគច្រើនដោយសារតែការលង់ទឹកនៅក្នុងតំបន់ ប៊ីខូល (Bicol) ដែលរងគ្រោះខ្លាំង និងខេត្ត កេហ្សូន (Quezon) ក្បែរនោះ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែម។

អ្នកស្រុករាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅតំបន់ ប៊ីខូល ភាគកណ្តាល ខណៈទឹកជំនន់បានឡើងដល់កម្រិតខ្ពស់រហូតដល់ដំបូលផ្ទះបឹងហ្គាឡូ។ ហ្វីលីពីន ជាធម្មតាកត់ត្រាជាមធ្យមនូវព្យុះត្រូពិចចំនួន២០ ក្នុងមួយឆ្នាំ ហើយជារឿយៗបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្រ្តាក់ និងបំណាក់ដី ដែលបង្កការបំផ្លិចបំផ្លាញជាច្រើន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា