ព័ត៌មាន
អ្នកអប់រំវិជ្ជាជីវៈសុខាភិបាលជាតិ និងអន្តរជាតិធ្វើសន្និសីទជាតិស្តីពីការអប់រំ សម្រាប់វិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា
អ្នកអប់រំវិជ្ជាជីវៈសុខាភិបាល អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ បានអញ្ជើញមកពីស្ថាប័ននានា ចំនួនប្រមាណជាង ៣០០រូប បានអញ្ជើញចូលរួមក្នុងសន្និសីទជាតិស្តីពី ការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទ “ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលដើម្បីសេវា ថែទាំសុខភាពកាន់តែប្រសើរ”។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានលើកឡើងថា ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានរៀបចំដោយក្រសួងសុខាភិបាល មានរយៈពេល២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៤។ សន្និសីទនេះរៀបចំឡើងដើម្បីឱ្យអ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍លើ៖ ១.ការអប់រំអន្តរ វិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ២.ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការៀន និងបង្រៀនក្នុងការ អប់រំវិជ្ជាជីវៈសុខាភិបាល ៣.ការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព ៤.សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល។

លោកវេជ្ជបណ្ឌិត Sang Minh Le, តំណាងធនាគារពិភពលោកបានសង្កត់ធ្ងន់លើការគាំទ្រពីធនាគារពិភពលោកដល់ក្រសួងសុខាភិបាកម្ពុជា ទាំងផ្នែកបច្ចេកទេសសុខាភិបាលនៅក្នុងវិជ្ជាជីវៈសុខាភិបាល និងថវិកាដើម្បីកសាងសមត្ថភាពជំនាញដល់មន្ត្រី។
ឯកឧត្តមសាស្ត្រាចារ្យ យឺត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោតសរសើរដល់មន្ត្រីសុខាភិបាល និងមន្ត្រីអនុវត្ត និងគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដែលបានខិតខំរៀបចំនូវសន្និសីទដ៏មានសារសំខាន់នេះ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវអ្នកអប់រំវិជ្ជាជីវៈសុខាភិបាល អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិបានជួបជុំគ្នា ដើម្បីចែករំលែកនូវចំណេះដឹង និងរបកគំហើញវិទ្យាសាស្ត្រថ្មីៗក្នុងការពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ។

សូមជម្រាបថា រយ:ពេល២ថ្ងៃនេះ អ្នកជំនាញអប់រំវិជ្ជាជីវៈសុខាភិបាលចំនួន ១៣រូប ក្នុងនោះមានសាស្ត្រាចារ្យជំនាញមកពីបរទេសចំនួន ៦រូប គឺវៀតណាម ឥណ្ឌូនេស៊ី សង្ហបុរី ជប៉ុន និងអាមេរិក នឹងត្រូវធ្វើបទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមកលើប្រធានបទ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទ ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ៕ អត្ថបទ រដ្ឋា








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា