ព័ត៌មាន
សម្តេចធិបតី៖ ក្រុមប្រឆាំងនៅតែបន្តយកបញ្ហា CLVមកបំភ្លៃញុះញង់ពលរដ្ឋ ដើម្បីកេងចំណេញនយោបាយ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទោះបីជាកម្ពុជា បាន សម្រេចដកខ្លួន ឬបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណCLVក៏ដោយ ប៉ុន្តែក្រុមប្រឆាំងនៅក្រៅប្រទេស នៅតែបន្តឃោសនាញុះញង់បំភ្លៃការពិត ដើម្បីកេងចំណេញផ្នែកនយោបាយ ដែលវាពិតជាគួរឱ្យអស់សំណើច ព្រោះថា ពួកប្រឆាំងទាំងនោះ ពេលខ្លួនមានសំឡេងក្នុងរដ្ឋសភា ហេតុអ្វីមិនតវ៉ា និងប្រឆំាងចំពោះកិច្ចសហប្រតិបត្តិការនេះ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ក្នុង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបំផុសចលនាដោយគ្មានការពិតពីពួក្រុមប្រឆាំងរឿង CLV-DTA វានឹងអាចធ្វើឱ្យខ្មែរបែកបាក់ផ្ទៃក្នុងគ្នា ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ នេះជាស្ថាពរហើយ ដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យ និងលុបបំបាត់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដុតបន្ថែមពី ក្រុមមជ្ឈដ្ឋានជ្រុលនិយមមួយចំនួននោះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យ៉ាងណាក៏ដោយ ក្នុងរយៈពេលចុងក្រោយនេះ តាមរយៈដំណើរទស្សនកិច្ចភូមិភាគឦសាន ប្រជាពលរដ្ឋបានមើលឃើញការពិតពីការធានាបាននូរបូរណ ភាពទឹកដី និងការអភិវឌ្ឍនៅតំបន់ព្រំដែននោះ ដែលមានភាពបញ្ច្រាសពីការប្រឌិត បំភ្លៃ ញុះញង់ របស់ ក្រុមជ្រុលនិយម ដែលតែងតែបំផុសចលនាគ្មានការពិតចំពោះខេត្តនៅតំបន់ភូមិភាគឦសាននេះ ៕ អត្ថបទ៖ ចក់
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា