ព័ត៌មាន
សម្តេចធិបតី អំពាវនាវឱ្យរួមគ្នាថែដើមឈើសន្តិភាពដែលកំពុងមានផ្លែផ្កា កុំជឿការញុះញង់បំផ្លាញសុខ សន្តិភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូបទាំងអស់ត្រូវចូលការពារដើម្បីឈើសន្តិភាពដែលកំពុងមានផ្លែផ្កា ហើយកុំដោយសារតែការញុះញង់ និងអុជអាលពីក្រុមប្រឆាំងក្រៅប្រទេស ធ្វើឱ្យមានការបែកបាក់គ្នា និងបាត់បង់នូវសុខសន្តិភាពនេះ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី នាខេត្ត មណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាពដែលកំពុងមាននាពេលបច្ចុបន្ននេះ គឺបានពីការតស៊ូររកបានដោយយ៉ាងលំបាករបស់វីរជនខ្មែរ និងគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដូច្នេះត្រូវរួមគ្នាការពារ និងថែរក្សា ដោយកុំធ្វើឱ្យមានការបែកបាក់គ្នា ឈ្លោះគ្នា ដោយសារតែញុះញង់ពីពួកអគតិ និងក្រុមច្រណែនឈ្នានីស មួយក្តាប់តូចពីខាងក្រៅនោះ ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្ថែមទៀតថា ដើមឈើសន្តិភាព នឹងបន្តបែកមែកសា ខាផ្ល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកាន់តែល្អប្រសើរបន្ថែមទៀតជារៀងរហូត ហើយ ពាក្យថា «សន្តិភាព»នេះ គឺត្រូវទន្ទេញ និងត្រូវចង់ចាំជានិច្ចចំពោះប្រជាពលរដ្ឋគ្រប់រូប ៕អត្ថបទ៖ បាន ចក់







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា