ព័ត៌មាន
សម្ដេចធិបតី ណែនាំឱ្យចុះសិក្សាសាងសង់ស្ពានបាឡេជូនពលរដ្ឋចំនួន២ឃុំ នៅស្រុកលំផាត់ កំពុងជួបការលំបាកឆ្លងទឹកទៅមក
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំដល់មន្រ្ដីជំនាញ និងក្រសួងពាក់ព័ន្ធឱ្យចុះសិក្សា ដើម្បីសាងសង់ស្ពានបាឡេជូនពលរដ្ឋចំនួន២ឃុំនៅស្រុកលំផាត់ ខេត្តរតនគិរី ដែលកំពុងជួបការលំបាកឆ្លងទឹកទៅមកក្នុងនោះសិស្សសាលាត្រូវឆ្លងទូកដទៅរៀនផងដែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកំពុងបន្ត យកចិត្តទុកដាក់ធ្វើការអភិវឌ្ឍខេត្តភូមិភាគឦសានឱ្យមានការរីកចម្រើន ក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេសមួយទៀតរបស់កម្ពុជា។ ប៉ុន្ដែក្នុងពេលជាមួយគ្នានេះ ការគិតគូរទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជូនប្រជាពលរដ្ឋ ក៏កំពុងបន្តធ្វើជាបន្តបន្ទាប់ផងដែរ។
សម្ដេចធិបតី បញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចបានទទួលព័ត៌មានមក គឺមានឃុំចំនួន២ ស្ថិតនៅក្នុងស្រុកលំផាត់ នៃខេត្តរតនគិរី ដែលមានប្រជាពលរដ្ឋជាង ១ម៉ឺននាក់កំពុងរស់នៅ គឺកំពុងជួបការលំបាកក្នុងការឆ្លងទឹកទៅមក ដូច្នេះជាយន្តការដោះស្រាយបឋមនេះ សម្ដេច បានបញ្ជាឱ្យមន្រ្ដីជំនាញ និងក្រសួងពាក់ប័ន្ធទៅចុះទៅសិក្សាលម្អិតដើម្បីឈានទៅសាងសង់ស្ពានបាឡេជូនដល់ប្រជាពលរដ្ឋប្រើប្រាស់។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ កំពុងបន្តយកចិត្តទុកដាក់អភិវឌ្ឍខេត្តជាប់ព្រំដែន ជាពិសេសខេត្តភូមិភាគឦសានរបស់កម្ពុជា ខណៈតាមរយៈ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយមានការចូលរួមពី ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន USD26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ ហើយវិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា