ព័ត៌មាន
សម្ដេចធិបតី បញ្ជាក់ម្ដងទៀតអំពីការប្ដេជ្ញាចិត្តការពារឱ្យបាននូវបូរណភាពទឹកដី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីម្ដងទៀតថា រាជ រដ្ឋាភិបាលមិនដែលមានគំនិតម្ដងណាដែលធ្វើឱ្យបាត់បង់ទឹកដី ឬធ្វើឱ្យខេត្តណាមួយរបស់ប្រទេស ក្លាយជាខេត្តរណបរបស់ប្រទេសណានោះទេ ប៉ុន្តែផ្ទុយទៅវិញ មានតែខិតខំពង្រឹងអធិបតេយ្យភាព ។
ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី លើទឹកដី ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា នេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្ដេជ្ញា បន្តការ ពារបូរណភាពទឹកដី មិនឱ្យបាត់បង់ខេត្តណាទៅប្រទេសដទៃឡើយ និងខិតខំអភិវឌ្ឍន៍តំបន់ព្រំដែន ដើម្បី ពង្រឹងអធិបតេយ្យភាព ពង្រឹងទឹកដីឱ្យខ្លាំង តាមរយៈការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព កុំឱ្យមានការបែកបាក់សាមគ្គីជាតិ ពង្រឹងច្បាប់ ដើម្បីមានការគោរពគ្នាទៅវិញទៅមកជាមួយប្រទេសជិតខាង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្្ដី បានបញ្ជាក់ឡើងវិញថា រយៈពេល២៥ឆ្នាំមកនេះ កម្ពុជា មិនដែលធ្វើការអភិវឌ្ឍណាមួយឱ្យបាត់បង់ទឹកដីនោះទេ។ ប៉ុន្ដែក្រុមអ្នកនយោបាយជ្រុលនិយម មួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីតែកេងចំណេញនយោបាយរបស់ពួកគេលើកិច្ចសហ ប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ ៕អត្ថបទ៖ ម៉ក់ រេនីតា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា