ព័ត៌មាន
កាកបាទក្រហមខណ្ឌ៧មករា នាំយកអំណោយចែកជូនពលរដ្ឋកំពុងជួបការលំបាក ៦០គ្រួសារ នៅក្នុងមូលដ្ឋាន
នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ កាកបាទក្រហមខណ្ឌ៧មករា បានពាំនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ពលរដ្ឋខ្វះខាតកំពុងជួបការលំបាក ចំនួន៦០គ្រួសារ មកពីសង្កាត់ចំនួន០៣ ក្នុងចំណោមសង្កាត់ទាំង០៨ នៅក្នុងមូលដ្ឋាន ។
ពិធីចុះចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ ធ្វើឡើងក្រោមវត្តមានលោកថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោកឌី រ័ត្នខេមរុណ អភិបាលរង និងជាប្រធានអនុសាខា រួមទាំងមានការចូលរួមពីលោកចៅសង្កាត់ចំនួន០៣ , មន្ត្រីរាជការ និងព្រះសង្ឃមកពីវត្តទាំង៣ នៅក្នុងមូលដ្ឋានផងដែរ ។
លោកឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ឱ្យដឹងថា វត្តទាំង៣ ក្នុងមូលដ្ឋាន មានវត្តព្រះពុទ្ធមានបុណ្យ , វត្តសំពៅមាស និងវត្តមង្គលវ័ន្ត ហៅវត្តថ្វាយដង្គំ បានផ្តល់ទេយ្យទានជាច្រើនមកកាន់កាកបាទក្រហមខណ្ឌ ដើម្បីអាចឱ្យអាជ្ញាធរយកទេយ្យទានទាំងនេះ ទៅប្រើប្រាស់ជាទានសប្បុរសបន្ត លើសកម្មភាពមនុស្សធម៌នានា ចែកជូនដល់ពលរដ្ឋជួបការលំបាក ក្រីក្រី និងកំពុងខ្វះខាត ជាដើម ។ ជាក់ស្តែង អំណោយនៅពេលនេះ ក៏ជាទានចូលរួមចំណែក ពីតាមបណ្តាទីត្តអារាមផងដែរ ។
លោកថេង សុថុល អភិបាលខណ្ឌ បានមានប្រសាសន៍ផ្ញើរក្តីនឹករលឹកពីចំងាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់នៅទូទាំប្រទេស ទោះនៅទីណា ឬក្នុងតម្លៃណាក៏ដោយ ។
លោកអភិបាលបន្ថែមថា ៖ អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ត្បិតតែមិនច្រើនក៏ពិតមែន ប៉ុន្តែនេះក៏ជាសកម្មភាពចូលរួមចំណែករំលែកភាពលំបាកជាមួយបងប្អូន ហើយក៏ជាផ្នែកមួយអាចជួយសម្រាលការលំបាករបស់បងប្អូនបានមួយរយះពេលផងដែរ ។
លោកអភិបាលខណ្ឌ ផ្តែផ្តាំឱ្យបងប្អូនពលរដ្ឋយើង សូមថែរក្សាសុខភាពទាំងអស់គ្នា សុខភាពគឺជាអាទិភាពចម្បងរបស់មនុស្សយើងម្នាក់ៗ ។ កាលណាយើងកំពុងឋិតក្នុងជីវភាពលំបាកខ្វះខាត ហើយជួបបញ្ហាសុខភាពទៀតនោះ វាប្រាកដជាធ្វើឱ្យជីវិតយើងកាន់តែដុនដាមកាន់តែខ្លាំងហើយ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករមួយប៉ាវ , មី១កេស , ទឹកសុទ្ធ១កេស , ទឹកស៊ីអ៉ីវ១យួរ , ត្រីខ តែកញ្ចប់ និងទឹកដោះគោ រួមជាមួយថវិការមួយចំនួនទៀតផងដែរ ៕ លីហេង





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា