ព័ត៌មាន
អ៊ីស្រាអែល ថាខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស ដែលជាបុគ្គលិកជំនួយ UNRWA
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ទៅលើភាគខាងត្បូងអ៊ីស្រាអែល ហើយថែមទាំងធ្វើការឱ្យទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សាស្ទ្រីប ផងដែរ។

ទីភ្នាក់ងារជំនួយ UNRWA ត្រូវបានអ៊ីស្រាអែលចោទប្រកាន់ថា មានបុគ្គលិកជាច្រើនដែលធ្វើជាសមាជិកក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត។ អង្គការសហប្រជាជាតិ បន្ទាប់ពីការស៊ើបអង្កេតមួយ បាននិយាយកាលពីខែសីហាថា បុគ្គលិក UNRWA ប្រាំបួននាក់ អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ហើយបានបណ្តេញពួកគេចេញពីការងារ។

យោធាអ៊ីស្រាអែលបាននិយាយថា បុរសម្នាក់ឈ្មោះ ម៉ូហាម៉េដ អាប៊ូ អ៊ីទីវី (Mohammad Abu Itiwi) ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ហើយគឺជាមេបញ្ជាការក្រុមហាម៉ាស និងបានជាប់ពាក់ព័ន្ធក្នុងការសម្លាប់ និងការចាប់្លួនជនស៊ីវិលអ៊ីស្រាអែល។ យោធាបន្ថែមថា បុរសនោះត្រូវបាន UNRWA ជួលធ្វើជាបុគ្គលិកចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ ហើយថាឈ្មោះរបស់គេត្រូវបានដាក់ក្នុងបញ្ជីនៃបុគ្គលិករបស់ទីភ្នាក់ងារនេះ។

UNRWA បានបញ្ជាក់ថា លោក Itiwi គឺជាបុគ្គលិកម្នាក់ ហើយត្រូវបានសម្លាប់កាលពីថ្ងៃពុធ ដោយបន្ថែមថា ឈ្មោះរបស់ Itiwi ត្រូវបានដាក់បញ្ចូលក្នុងលិខិតដែល UNRWA ទទួលបានពីអ៊ីស្រាអែល កាលពីខែកក្កដា ដែលបានដាក់ឈ្មោះបុគ្គលិកចំនួន ១០០នាក់ ដែលត្រូវចោទថាជាសមាជិកនៃក្រុមប្រដាប់អាវុធ រួមទាំងក្រុមហាម៉ាសផងដែរ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា