ព័ត៌មាន
កម្ពុជា-កូរ៉េ បើកកិច្ចសន្ទនា ដើម្បីដោះស្រាយ និងបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរ
កម្ពុជា-កូរ៉េ បើកកិច្ចសន្ទនាលើកដំបូង រវាងរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការដោះស្រាយបញ្ហាប្រឈម សំដៅធានាបាននូវភាពសុខដុមរមនា ជំរុញធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងបរិយាកាស វិនិយោគ។

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៤ ខែតុលា ម្សិលមិញនេះ បានដឹកនាំកិច្ច សន្ទនា រវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូង លើកទី១, ដែលកិច្ចសន្ទនាផ្លូវការនេះជាបៀបវារៈថ្មី ដែលរៀបចំឡើងក្រោម គំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៤ នៅសាធារណរដ្ឋកូរ៉េ។

កិច្ចសន្ទនានេះមានគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ព្រមទាំងធ្វើ ឱ្យប្រសើរឡើង នូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្ត ពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េ សំដៅជំរុញ ការវិនិយោគបន្ថែមទៀតមកកម្ពុជា។
នៅក្នុងការបើកកិច្ចសន្ទនានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ថា តាមរយៈនៃកិច្ចសន្ទនានេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដាប់នូវរាល់កង្វល់របស់វិនិយោគិន កូរ៉េ តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀងទាត់ សំដៅធានាដល់ការតាមដាន និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ជាអាទិភាព។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មី នូវព័ត៌មានពាក់ព័ន្ធនឹងនិន្នាការវិនិយោគនៅកម្ពុជា មានជាអាទិ៍ ស្ថានភាពនៃរំហូរវិនិយោគ និងវឌ្ឍនភាពនៃការដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ជូនភាគីមិត្តផងដែរ។

ចំណែក ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ច សំដៅ ពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េ ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត, ឯកឧត្តមក៏មានជំនឿចិត្ត យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី នឹងកាន់តែមានភាពស្រស់បំព្រងគួរជាទីមោទនៈ។

សូមបញ្ជាក់ថា ក្នុងកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-កូរ៉េនេះ អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុសផុល ប្រកបដោយការ ទទលខុសត្រូវខ្ពស់ លើប្រធានបទចំនួន៧ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម និងហិរញ្ញវត្ថុ ជាមួយនឹងស្មារតីជឿជាក់ថា រាល់បញ្ហាប្រឈម ត្រូវតែមានដំណោះ ស្រាយឈ្នះ-ឈ្នះ សំដៅធានាបាននូវភាពសុខដុមរមនា និងភាពកក់ក្តៅជូនវិនិយោគិន៕ អត្ថបទ៖ សុន រ៉ាឌី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា