ព័ត៌មាន
ក្រុមពេទ្យខេត្តកណ្តាលនឹងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកញ្រ្ជឹល ស្អូចជូនកុមារតាមភូមិនៅដើមខែវិច្ឆិកានេះ
អនុវត្តតាមការណែនាំក្រសួងសុខាភិបាល ក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ បណ្តាក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលនានានៅទូទាំងខេត្តកណ្តាល ក៏ដូចក្រុមមន្ត្រីសុខាភិបាលនានានៅទូទាំងប្រទេស នឹងបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ស្អូច ជូនកូនតូចដែលមានអាយុចាប់ពី៩ខែ ដល់៥ឆ្នាំ នៅតាមឃុំសង្កាត់ ភូមិ សហគមន៍ ដើម្បីការពារការស្លាប់ ការពារការកើតជំងឺនានាទៀត និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។

លោកទន្តបណ្ឌិត ហម សុផល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៥ ខែតុលានេះ ថា នៅពេលនេះការិយាល័យសុខាភិបាលស្រុក បានទទួលសម្ភារៈ និងថ្នាំវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ស្អូចអស់ហើយ ហើយក៏បានរៀបចំបែងចែកជូនទៅតាមមណ្ឌលសុខភាពតាមឃុំសង្កាត់អស់ហើយដែរ ហើយ នៅថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្រុមមន្ត្រីសុខាភិបាល ិងក្រុមពេទ្យនៅតាមណ្ឌលសុខភាពនានានោះ នឹងចុះដាក់ប៉ុស្តិ៍ផ្តល់ថ្នាំបង្ការនេះ នៅតាមភូមិ សហគមន៍ដែលនៅជិតខ្នងផ្ទះរបស់ពលរដ្ឋ។

បើតាមក្រុមពេទ្យតាមមណ្ឌលសុខភាព និងចៅសង្កាត់តាក្តុល បានថ្លែងថា នៅពេលនេះ ក្រុមពេទ្យ និងក្រុមការងារនៅតាមឃុំសង្កាត់ មានមេភូមិ និងមន្ត្រីស្ម័គ្រចិត្តភូមិនានាទៀត បានចុះផ្សព្វផ្សាយតាមខ្នងផ្ទះជាបណ្តើរៗ ហើយនៅតាមមណ្ឌលសុខភាព និងតាមឃុំសង្កាត់នានា ក៏បានលើកស្លាកបដាផ្សព្វផ្សាយឲ្យអណាព្យាបាល មាតាបិតានានានាំកូនតូចអាយុ៩ខែ ដល់៥ឆ្នាំ មកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹលស្អូចដោយឥតគិតថ្លៃនៅដើមខែវិច្ឆិកានេះទាំងអស់គ្នា បើទោះកូនតូចនោះ មិនធ្លាប់ចាក់ ឬ ធ្លាប់បានចាក់វ៉ាក់សាំងនេះពីមុនមកក៏ដោយ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល ដោយមានការផ្តល់ជំនួយគាំទ្រពីអង្គការសុខភាពពិភពលោក WHO , Gavi, unicef, មូលនិធីក្លិនតុន អង្គការ Australian Aid ប្រកាសផ្តល់ថ្នាំវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ស្អូចនេះ ជូនកូនតូចអាយុចន្លោះ៩ខែ ទៅដល់៥ឆ្នាំ ដែលថ្នាំវ៉ាក់សាំងនេះ មានប្រសិទ្ធភាព និងធនាបាននូវការការពារការស្លាប់ ការពារជំងឺងងឹតភ្នែក ថ្នង់ រលាកខួរក្បាល រលាកសួត ការពារបេះដូងពីកំណើត និងជំងឺអន់ថយស្មារតីជាដើម៕ អត្ថបទ ស៊ុម សុខជា

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា