ព័ត៌មាន
សមាគម និងអង្គការជិត២០០ កំពុងបំពេញសកម្មភាពការងារលើវិស័យសង្គមកិច្ចនៅកម្ពុជា
គិតត្រឹមឆ្នាំ២០២៤នេះ មានសមាគម និងអង្គការជាតិ-អន្តរជាតិ ចំនួនជិត ២០០ កំពុងបំពេញការងារលើវិស័យសង្គមកិច្ច ដើម្បីជួយដល់ប្រជាពលរដ្ឋដៅនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសដែលឯកឧត្តម ចូលរួមក្នុងការចុះកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច និងសមាគម អង្គការចំនួន ១០ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤នេះ។
សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគម និងអង្គការចំនួន ១០ នៅថ្ងៃនេះដែរ គឺមានទាំងសមាគម អង្គការ ដែលធ្លាប់បំពេញសកម្មភាពកន្លងទៅនៅកម្ពុជា ហើយក៏មានសមាគម អង្គការថ្មី ផងដែរ។ ក្រុមសមាគម អង្គការថ្មីទាំង ១០នេះ នឹងត្រូវបំពេញសកម្មភាពការងារលើការងារ កិច្ចការគ្រួសារ ការងារជួយដល់មនុស្សចាស់ជរា កិច្ចការពារកុមារ ការគាំពារជនរងគ្រោះ ក៏ដូចជា ការងារជួយដល់ជនមានពិការភាព។ សមាគម អង្គការដែលទើបទទួលបានការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ នឹងបំពេញសកម្មភាពករងារជួយដល់ក្រុមគោលដៅ នៅតំបន់ ខេត្ត មួយចំនួន ពុំគ្របដណ្ដប់លើផ្ទៃប្រទេសនោះទេ។
ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ក៏បានបង្ហាញការស្វាគមន៍ចំពោះវត្តមានសមាគម អង្គការ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារសង្គមកិច្ច កន្លងមកនេះ ក៏ដូចជាការបន្តសកម្មភាពការងារទៅថ្ងៃអនាគត។
ឯកឧត្តមលើកឡើងដែរថា ក្នុងនាមក្រសួងសង្គមកិច្ច ក៏សូមផ្ដាំផ្ញើទៅកាន់គ្រប់សមាគម អង្គការដែលទទួលបានកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវ ទៅតាមកិច្ចព្រមព្រៀងគ្រប់ចំណុច។ លើសពីនេះ សមាគម អង្គការទាំងអស់ ត្រូវតែបំពេញការងារ លើគោលដៅមនុស្សធម៌ ដោយមិនត្រូវពាក់ព័ន្ធ លើការងារនានា ដូចជាបម្រើគោលដៅនយោបាយ ឬគោលដៅផ្សេងនោះឡើយ។ កំឡុងពេលបំពេញការងាររបស់សមាគម អង្គការនីមួយៗ គឺនឹងមានក្រុមការងារជំនាញក្រសួងសង្គមកិច្ច ចុះទៅពិនិត្យវាយតម្លៃពីភាពជាក់ស្ដែងផងដែរ។ ក្នុងនាមក្រសួងសង្គមកិច្ច ក៏ចង់ឃើញសមាគម អង្គការទាំងអស់ ពង្រឹង និងពង្រីកសកម្មភាពការងាររបស់ខ្លួន ជួយដល់ក្រុមគោលដៅឱ្យកាន់តែមានវិសាលភាព និងប្រសិទ្ធភាពផងដែរ៕ អត្ថបទ៖ គឹម ហុក



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា