ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសុខាភិបាល «ក្មួយៗនិស្សិត ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍប្រទេស និងចែករំលែកដល់ប្អូននិស្សិតជំនាន់ក្រោយ»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានទទួលអាហារូបករណ៍នៅបន្តសិក្សានៅសាធារណរដ្ឋបារាំង ចំនួន ១២៤រូប និងនិស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២៤នេះ ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងប្រកបដោយផ្លែផ្ការវាងក្រសួងសុខាភិបាល និងកិច្ចសហប្រតិបត្តិការបារាំងនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅឱ្យមានសមត្ថភាពខ្ពស់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈ។
ក្នុងឱកាសនោះដែរ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមសំណូមពរ រដ្ឋាភិបាលបារាំង មេត្តាបន្តជួយគាំទ្របន្ថែមទៀត ដល់ការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់នូវអនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សំដៅកាន់តែប្រសើរថែមទៀតលើនវានុវត្តន៍ ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការជាតិ/អន្តរជាតិ និងការស្រាវជ្រាវ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំរបស់និស្សិតជ័យលាភីទាំងអស់ និងបានផ្តល់នូវអនុសាសន៍ ចែករំលែកនូវបទពិសោធន៍ និងរំលឹកអនុស្សាវរីយ៍ ក្នុងអំឡុងពេលដែលឯកឧត្តមសាស្រ្តាចារ្យ កំពុងសិក្សានាពេលនោះ ដល់ក្មួយៗនិស្សិត ដើម្បីជាគន្លឹះក្នុងការសិក្សាដោយត្រូវ៖ ថែរក្សាសុខភាព ពង្រឹងខ្លួន ខិតខំកត់ត្រា បង្កើតទំនាក់ទំនងឱ្យបានល្អអំឡុងពេលសិក្សានិងក្រោយសិក្សា និងត្រូវខិតខំឱ្យក្លាយជាធនធានសម្រាប់ប្រទេសជាតិ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍប្រទេស និងចែករំលែកដល់ប្អូននិស្សិតជំនាន់ក្រោយ។
សូមជម្រាបថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិចំនួន ៩៣ ស្ថាប័ន ព្រមទាំងការចូលរួមក្នុងបណ្តាញសាកលវិទ្យាល័យជាតិ និងអន្តរជាតិចំនួន ១៣បណ្តាញ, និងការទទួលបាននូវចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមសាកលវិទ្យាល័យ ២០០ លើពិភពលោកដែលចូលរួមប្រកួតប្រជែងក្នុងប្រព័ន្ធ World University Ranking for Innovation (WURI) សម្រាប់ការងារផ្លាស់ប្តូរនិស្សិត និងបើកចំហរ។
គួរជម្រាបជូនថា សម្រាប់ឆ្នាំ២០២៤នេះ មាននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបចំនួន ១២៤ នាក់ បានទទួលអាហារូបករណ៍ ទៅបន្តកម្មសិក្សាតាមឯកទេសផ្សេងៗគ្នាតាមបណ្តាមន្ទីរពេទ្យនានានៅប្រទេសបារាំង ក្នុងនោះមាន៖ អាហារូបករណ៍ DFMS ចំនួន ១០៤ នាក់ អាហារូបករណ៍ DFMSA ចំនួន ០៥ នាក់ អាហារូបករណ៍ Stage associé ចំនួន ១៥ នាក់៕ កម្មវិធី DFMS/A នេះ គឺជាផ្នែកមួយនៃប្រពៃណីនៃកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្ររវាងប្រទេសបារាំង និងប្រទេសកម្ពុជា ដែលមានរយៈពេលយូរអង្វែងមកហើយ ដោយនៅឆ្នាំ១៩៩៦ នៅពេលដែលកម្មវិធីនេះបានចាប់ផ្តើម មានតែនិស្សិត៦នាក់ប៉ុណ្ណោះ៕
អត្ថបទ រដ្ឋា



















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា