ព័ត៌មាន
អតីតកម្មសិក្សាការីរបស់KOICA ស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាប្រឈមកាកសំណល់នៅកម្ពុជា
ភ្នំពេញ : ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA)បានប្រារព្ធពិធី “បដិសណ្ឋារកិច្ចប្រចាំ២០២៤” នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។
កម្មវិធីនេះមានអ្នកចូលរួមជាង១៥០នាក់ ក្រោមអធិបតីភាពឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា និង និងឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារកយកា-KOICA បានចូលរួមយ៉ាងសកម្មក្នុងទម្រង់ជាច្រើននៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដូចជា៖ គម្រោងទ្វេភាគី គម្រោងភាពជាដៃគូពហុភាគី កម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត (World Friends Korea) និងកម្មវីធីបណ្តុះបណ្តាល CIAT (Capacity Improvement and Advancement for Tomorrow-ការកែលម្អសមត្ថភាព និងការរីកចម្រើនសម្រាប់អនាគត)។ ចាប់តាំងពីការបណ្តុះបណ្តាលដំបូងពីឆ្នាំ១៩៩៤ កម្មវិធីកម្មវីធីបណ្តុះបណ្តាល CIAT បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរជំនាញ និងបច្ចេកវិទ្យា ដោយមានមន្ត្រីកម្ពុជាប្រហែល ៤,០០០នាក់ទទួលបានអត្ថប្រយោជន៍ពីឱកាសទាំងនេះនៅប្រទេសកូរ៉េ។
ឯកឧត្តម ផាក ជុងវុក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានកោតសរសើរចំពោះវឌ្ឍនភាពដ៏សំខាន់ក្នុងទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើទំនាក់ទំនងដែលកំពុងបន្ត និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជនកម្ពុជា-កូរ៉េ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងក្តីសង្ឃឹមថា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) នឹងបន្តធ្វើជាស្ពានដ៏សំខាន់រវាងប្រទេសទាំងពីរ។ នៅឆ្នាំ២០២៤ ទីភ្នាក់ងារកយកា-KOICA បានបើកវគ្គបណ្តុះបណ្តាលចំនួន៩វគ្គ ដើម្បីដោះស្រាយតម្រូវការជាក់លាក់ របស់រដ្ឋាភិបាលកម្ពុជា។ មន្ត្រីមកពីក្រសួងនានា ដូចជាក្រសួងយុត្តិធម៌ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាដើម បានចូលរួម ដោយមានមន្ត្រីរដ្ឋាភិបាលកម្ពុជា ជាង១៦០នាក់ ទទួលបានការយល់ដឹង និងចំណេះដឹងដ៏មានតម្លៃពីកម្មវិធីបណ្តុះបណ្តាលជាច្រើន។ កម្មវីធីឆ្នាំនេះមានតំណាងមកពីក្រសួងសំខាន់ៗ ជាពិសេសក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចែករំលែកបទពិសោធន៍របស់ពួកគាត់ លើការដោះស្រាយបញ្ហាប្រឈមបរិស្ថាន ដោយផ្តោតជាពិសេសលើការគ្រប់គ្រងកាកសំណល់នៅកម្ពុជា។
ក្រសួងបរិស្ថានបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងគោលនយោបាយថ្នាក់ជាតិស្តីពី ការគ្រប់គ្រងកាកសំណល់ ជាពិសេសក្នុងបទប្បញ្ញត្តិ និងការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម និងកាកសំណល់រ៉ែ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងពីតួនាទីសំខាន់របស់ អាជ្ញាធរ មូលដ្ឋានក្នុងការដោះស្រាយការគ្រប់គ្រងកាកសំណល់នៅរាជធានីភ្នំពេញ។
សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយអតីតកម្មសិក្សាការី និងនិស្សិតដែលបានទទួលការបណ្តុះបណ្តាលតាមរយៈកយកា-KOICA បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពចែករំលែកចំណេះដឹង និងការចូលរួមចំណែកសង្គមរវាងប្រជាជាតិទាំងពីរកម្ពុជា-កូរ៉េ។ កាលពីខែតុលាកន្លងទៅ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានសហការជាមួយ្នកស្ម័គ្រចិត្ដកយកា-KOICA បានរៀបចំព្រឹត្តិការណ៍រួមចំណែកសង្គមដ៏មានអត្ថន័យ តាមរយៈការបរិច្ចាគសម្ភារៈអប់រំ និងសុខភាពដល់ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានោះដែរ លោកស្រី ឆយ មូន ជុង នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងចំពោះសកម្មភាពចែករំលែកចំណេះដឹងដែលកំពុងបន្តរបស់ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងការរួមចំណែករបស់ខ្លួនក្នុងការគាំទ្រសហគមន៍មូលដ្ឋាន ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ។
ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារកយកា-KOICA សម្រាប់ការគាំទ្រ និងការយកចិត្តទុកដាក់ឥតឈប់ឈរចំពោះការអភិវឌ្ឍរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើឥទ្ធិពលវិជ្ជមានរបស់ទីភ្នាក់ងារកយកា-KOICA ចំពោះប្រទេសកម្ពុជា។ ទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ បានបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់របស់ស្ថាប័នទំាងពីរនេះ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ដោយកសាងលើតម្លៃរួមគ្នា និងការខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកអនាគតដ៏រុងរឿង៕
អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន1 week agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoសម្តេចធិបតី អំពាវនាវពលរដ្ឋបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិឱ្យកាន់តែរឹងមាំដើម្បីកសាងជាតិឱ្យខ្លាំង