ព័ត៌មាន
អ៊ីស្រាអែល បញ្ចេញរូបភាពលោក Netanyahu ខណៈលោកតាមដានប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ បានតាមដាន ការវាយប្រហារលើប្រទេសអ៊ីរ៉ង់ពីបន្ទប់ប្រតិបត្តិការ នៅក្រសួងការពារជាតិអ៊ីស្រាអែល ក្នុងទីក្រុង Tel Aviv រួមជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាលែន(Yoav Gallant) និងមេបញ្ជាការយោធាអ៊ីស្រាអែល លោក Herzi Halevi ។

អ៊ីស្រាអែល បានវាយបកសងសឹកទៅលើប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍នេះ ដោយយោធារបស់ខ្លួនបាននិយាយថា កំពុងធ្វើការវាយលុកប្រឆាំងគោលដៅយោធា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុងតេអេរ៉ង់ លើប្រទេសអ៊ីស្រាអែល។
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល បានរាយការណ៍ថា យន្តហោះចម្បាំងរាប់សិបគ្រឿងកំពុងវាយប្រហារលើគោលដៅយោធា។ ប្រព័ន្ធផ្សព្វផ្សាយ NBC News និង ABC News បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលម្នាក់ថា គោលដៅមិនរាប់បញ្ចូលហេដ្ឋារចនាសម្ព័ន្ធថាមពល ឬទីតាំងនុយក្លេអ៊ែរនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះដ៏ខ្លំងត្រូវបានគេឮនៅជុំវិញទីក្រុងតេអេរ៉ង់ និងទីក្រុង Karaj ដែលនៅជិតខាង ប៉ុន្តែបាននិយាយសម្រាលពីការវាយប្រហារនៅក្នុងរបាយការណ៍ដំបូង ដោយនិយាយថា ជីវិតរស់នៅនៅតែបន្តដូចធម្មតា។

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា