ព័ត៌មាន
យោធាអ៊ីស្រាអែល៖ ការវាយប្រហារបានផ្តោតលើទីតាំងផលិតមីស៊ីល នៅអ៊ីរ៉ង់
អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) នេះ បាននិយាយថា ការវាយប្រហារសងសឹកលើអ៊ីរ៉ង់ ត្រូវបានបញ្ចប់សព្វគ្រប់ ដោយសម្ដីនេះកើតមាន ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានវាយបកសងសឹកវិញលើរដ្ឋធានីតេអេរ៉ង់ និងមូលដ្ឋានក្បែរៗនោះ។

អ្នកនាំពាក្យយោធា លោក Daniel Hagari បានបន្ថែមថា ការវាយប្រហារបានកំណត់គោលដៅលើទីតាំងរោងចក្រផលិតមីស៊ីលដែលអ៊ីរ៉ង់ប្រើប្រាស់វាយប្រហារលើអ៊ីស្រាអែលកាលពីឆ្នាំមុន។
ហើយដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលម្នាក់ ប្រព័ន្ធផ្សព្វផ្សាយ NBC News និង ABC News បានរាយការណ៍ថា គោលដៅវាយប្រហារនេះ មិនរាប់បញ្ចូលហេដ្ឋារចនាសម្ព័ន្ធថាមពល ឬទីតាំងនុយក្លេអ៊ែរនោះឡើយ។

គួរបញ្ជាក់ថា ភាពតានតឹង រវាងគូអរិដ៏ស្រួចស្រាល់ទាំង២ គឺអ៊ីស្រាអែល នងអ៊ីរ៉ង់ ានកើនឡើងជាលំដាប់ ចាប់តាំងពីក្រុមហាម៉ាស ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់មានមូលដ្ឋាន នៅតំបន់ហ្កាហ្សា បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ហើយក្រុមហាម៉ាសត្រូវបានគាំទ្រដោយក្រុមសកម្មប្រយុទ្ធហេសបូឡាមានមូលដ្ឋាននៅលីបង់ ដែលក្រុមនេះទទួលបានការគាំទ្រពីអ៊ីរ៉ង់ដូចគ្នាដែរ៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា